​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក Hoang Poinh Quan ចូលជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​

ភ្នំពេញ: នៅ​វិមាន​សន្ដិភាព​នា​ល្ងាច​ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០១៦ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​អោយ លោក Hoang Poinh Quan ប្រធាន​គណៈ​ទាក់ទង​បរទេស​បក្ស​កុម្មុយនីស្ត​វៀតណាម​ចូលជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ ។​

 លោក Hoang Poinh Quan បាន​ជម្រាបជូន សម្ដេច​តេ​ជោ អំពី​ព័ត៌មាន​ពី​មហាសន្និបាត​បក្ស​លើក​ទី​១២ របស់​វៀតណាម ក្នុងនោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ផងដែរ​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ចំពោះ លទ្ធផល​ជោគជ័យ​នៃ​មហាសន្និបាត​បក្ស ហើយ​លោក​គិតថា នេះ​ជាការ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ វាង​គណបក្ស និង​គណបក្ស ព្រមទាំង​ការរីកចម្រើន​នៃ​ប្រទេស​ដែល​នៅ​ជិតខាង​គ្នា​។​

​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ លោក Hoang Poinh Quan ដែល​បាន​ជម្រាប​អំពី​លទ្ធផល នៃ​មហាសន្និបាត​បក្ស​លើក​ទី​១២​នេះ ដែល​ទទួលបាន​លទ្ធផល​ល្អ ដែល​ជាទី​ពេញចិត្ត​របស់​ប្រជាជន​វៀតណាម​ទាំងមូល​៕​