ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​សង្ស័យ​ចំនួន​០៦​នាក់ ជាប់​ពាក់​ព័​ន្ឋ​ទៅ​ករណី​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ភ្នំពេញ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ផង​ដែរ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បើក​យុ​ទ្ឋ​នា​ការ​ធ្វើការ​បង្ក្រាប​និង​ធ្វើការ​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​២៣​កុម្ភៈ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​ដី​អនុ​ក្រិ​ត្យ​លេខ​៧៦(​ព្រៃ​អាកា​ស្យា​) ស្ថិត​ក្នុងភូមិ​០១​សង្កាត់​លេខ​១ក្រុងព្រះ សីហនុ​ ។​

យោង​តាម​ប្រភព​ពី​មន្ត្រី​កង​រាជ​អាវុធ​ម្នាក់​បាន​អះអាង​ថា ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន នេះ​គឺ​ដោយសារ​នៅ​ប៉ុន្មាន​ថ្ងៃមុន​ឃាត់ខ្លួន  ជនសង្ស័យ​នេះ​បាន​ចូល​មក​ស្នាក់​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ដោយ​មាន​លាក់លៀម​ពុំ​មាន​ភាព​មិន​ប្រក្រតី កម្លាំង​របស់​លោក ក៏​បាន​រាយ​ការ​ណ៏​ទៅ​កាន់​លោក​មេបញ្ជាការ អំពី​សកម្មភាព​នេះ​ទើប​លោក ឧត្តម​សេនី​យ៏​បាន​បញ្ជា​ឲ្យ​លោក​វរៈ​សេនី​យ៏​ត្រី ហ៊​ត សីហា មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធ ហត្ថ​ក្រុងព្រះសីហនុ ដឹកនាំ​កំលាំង​ចុះ​ទៅ​កាន់​កន្លែង​មានការ​សង្ស័យ ខណៈ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅ​ដល់​ភ្លាម​ក្រុម​ជន សង្ស័យ​ទាំង​៦​នាក់​បាន​រត់គេច​ខ្លួន ទើប​កម្លាំង​ធ្វើការ​ឡោម​ព័​ទ្ឋ​តែ​ម្តង នឹង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ រួម​ជាមួយ​ម៉ូតូ​០៣​គ្រឿង ក្នុង​ម៉ូតូ​នៃ​អំពើ​ប្លន់​មាន​០១​គ្រឿង ឯ​០២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ទូរស័ព្ទ​ចំនួន​០៦​គ្រឿង​។

​បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​សួ ទី​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ បាន​សារភាព​ថា​ពួក​ខ្លួន​ចំនួន​០៣​នាក់​ក្នុង​ចំណោម​០៦​នាក់​ដែល​បាន​ឃាត់ខ្លួន​ជា​នេះ ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ភ្នំពេញ​ចំនួន​០២​លើក គឺ នៅ​មុខ​ពេទ្យ​រុ​ស្ស៊ី​០១​លើក និង​បឹង​ត្របែក​ចំនួន​០១​លើក បាន​ម៉ូតូ​ចំនួន​០២​គ្រឿងក្នុង​នោះ​០១​គ្រឿង​លក់​នៅ​ភ្នំពេញ និង​០១​គ្រឿង​ទៀត​បំណង​យក​មក​លក់​នៅ​ក្រុងព្រះសីហនុ ដោយ​ក្នុង​សកម្មភាព​ទាំង​០២ លើក​នោះ​ពួក​ខ្លួន​មាន​គ្នា​០៦​នាក់ (​នៅ​ចំពោះ​មុខ​០៣​នាក់ និង​នៅ​ភ្នំពេញ​០៣​នាក់ ស្រី​ម្នាក់​)​។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រះ​សីហ​នុ បាន​ថ្លែងប្រាប់​ថា ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​កម្លាំង​របស់​លោក ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​កន្លង​មក គឺជា​ក្រុម​ប្លន់​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​មក​ពួន​សម្ងំ​លាក់ខ្លួន​ក្នុង​ដី​អនុ​ក្រិ​ត្យ​លេខ​៧៦(​ព្រៃ​អាកា​ស្យា​)​ក្នុង​យុ​ទ្ឋ​នា​ការ​នោះ​ដែរ​កម្លាំង​របស់​លោក បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន និង​ម៉ូតូ​ចំនួន​០៣​គ្រឿង​។

ជនសង្ស័យ​ទាំង​០៦​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ទី​០១​ឈ្មោះ សេង មិថុនា ភេទ ប្រុស អាយុ​១៦​ឆ្នាំ​មាន​ទីលំនៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មានមុខរ​បរជា​បុគ្គលិក​ផ្សារ​ហេង​លី ទី​២​ឈ្មោះ ហេង ជី​វង្ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ មន រាជធានី​ភ្នំពេញ ទី​៣​ឈ្មោះ ហង្ស ដា​រ៉ា​តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មាន មុខរបរ​លក់​មាន់ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ទី​៤​ឈ្មោះ សួ ទី​ទី ភេទ ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ទី​៥​ឈ្មោះ ឡុ​ង កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែ​នេ​ជ័យ​រាជធានី​ភ្នំពេញ និង ទី​៦​ឈ្មោះ​សាន្ត ដា​នី​តា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ ពាក់​ព័​ន្ឋ ករណី​ប្លន់​នៅ​ភ្នំពេញ កំពុង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ក្រុងព្រះសីហនុ ធ្វើការ​សាកសួរ និង កសាង​សំណុំរឿង​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕