ក្នុង​ចំណោម​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​២៨​ នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ មាន​ក្រសួង​មួយ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​

​មាន​ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ក្រៅពី​លិខិត​ស្នាម​នៃ​កិច្ចការ​ព្រះសង្ឃ​ ក្នុង​ចំណោម​ក្រសួង​ និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​២៨​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​(​រាជរដ្ឋាភិបាល​)​ ដែល​ភាគច្រើន​តែង​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​គ្រិស្តសករាជ​នោះ​ គឺ​មាន​តែ​ក្រសួង​មួយ​គត់​ដែល​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​គ្រិស្តសករាជ​ផង​ និង​ពុទ្ធសករាជ​ផង​ ទុកជា​ការ​រក្សា​នូវ​អត្តសញ្ញាណ​នៃ​ថ្ងៃ​ ខែ​ ឆ្នាំ​ របស់​ខ្មែរ​ ហើយ​ក្រសួង​ដែល​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​នេះ​ មិនមែន​ជា​ក្រសួង​ធម្មការ​និង​សាសនា​ឡើយ​ ។​

​ក្រសួង​តែ​មួយ​គត់​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​គ្រិស្តសករាជ​ផង​ និង​ជា​ពុទ្ធសករាជ​ផង​នោះ​ គឺ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដែល​មាន​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ជា​រដ្ឋមន្ត្រី​ ៕​

ក្នុង​ចំណោម​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​២៨​ នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ មាន​ក្រសួង​មួយ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​ក្នុង​ចំណោម​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​២៨​ នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ មាន​ក្រសួង​មួយ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​

Related