ថៃ​ហាម​នាំចូល​ទំនិញ ៨ មុខ​ពី​ប្រទេសជិតខាង​

ថៃ​ហាម​នាំចូល​ទំនិញ ៨ មុខ​ពី​ប្រទេសជិតខាង​

​ក្រសួងពាណិជ្ជកម្ម​ថៃ បានចេញ​សារាចរ ២ ទំព័រ បម្រាម​នាំចូល​ទំនិញ ៨ មុខ ពី​ប្រទេស​ផ្សេងៗ ក្នុងនេះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ ។​ ​ទំនិញ ៨ មុខ​ដែល​ហាម​នោះ​មាន ទំនិញ​ក្លែងក្លាយ ទំនិញ​គ្មាន​យីហោ​ត្រឹមត្រូវ ទំនិញ​លួច​ចម្លង​កម្មសិទ្ធិបញ្ញា បារី​អគ្គិសនី ប្រដាប់​ក្មេង​លេង ដំរី វត្ថុ​បុរាណ ទេវរូប រូប​បដិមា សារធាតុ​កាហ្វេ​អ៊ី​ន ទំនិញ​ដែល​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម និង ទំនិញ​កសិកម្ម ។​

​ថៃ​លើកឡើងថា រាល់​ទំនិញ​ទាំង​អម្បាល​មាណ​ខាងលើនេះ វា​ធ្វើឱ្យប៉ះពាល់​សុខភាព សិល្បៈ​វប្បធម៌ ប៉ះពាល់​ប្រវត្តិសាស្ត្រ ផលិតផល​កម្មសិទ្ធិបញ្ញា​ក្នុងស្រុក។ សារាចរ​បញ្ជាក់ថា ជន​ណា​ល្មើស​នឹង​បម្រាម​នេះនឹងត្រូវ​មានទោសនិងពិន័យ​យ៉ាង​ធ្ងន់៕
​សាវុឌ្ឍ (​ខាវ​ស៊ុត​)

Related