ក្រុមចោរ​វ័យក្មេងៗ​ប្លន់​ម៉ូតូ​នៅ​ភ្នំពេញ​បាន​ពីរលើក​បាន​២​គ្រឿង​លក់​ស៊ីចាយ​នៅ​ភ្នំពេញ​១​គ្រឿង និង​មក​លំហែរ​នៅ​មាត់សមុទ្រ​បម្រុង​លក់​១​គ្រឿង​ទៀត​តែ​ត្រូវ​ប៉េ​អិ​ម​ព័ទ្ធ​ចាប់ខ្លួនបាន​៦​នាក់​(​ស្រី​២​នាក់​)

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ជា​ក្រុមចោរប្លន់​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ ដែលមាន​បក្ខពួក​សរុប​ចំនួន​៦​នាក់ ក្នុងនោះ​មាន​ប្រុស​៤​នាក់ និង​នារី​វ័យក្មេង​២​នាក់ ខណៈដែល​ពួកគេ លាក់ខ្លួន​នៅ​ក្រុងព្រះសីហនុ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​២​ដង​នៅក្នុង​ក្រុងភ្នំពេញ ត្រូវ​កម្លាំង​កង​រា​អាវុធហត្ថ​ក្រុងព្រះសីហនុ​ចាប់​ឃាត់ ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ ដោយ​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង និង​សម្ភារៈ​វត្ថុតាង​មួយចំនួនទៀត​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៥ និង​២០​នាទី រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បរិវេណ​ដី​អនុ​ក្រិ​ត្យ​លេខ​៧៦(​ព្រៃ​អាកាស្យា​) ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​យោងតាម​ប្រភពពី​មន្ត្រី​កង​រាជ​អាវុធ​ម្នា​ក់បាន​អះអាងថា ចំពោះ​មូលហេតុ​ដែល​ឈានដល់​ការឃាត់ខ្លួន​នេះ គឺ​ដោយសារ​នៅ​ប៉ុន្មាន​ថ្ងៃមុន​ឃាត់ខ្លួន ជនសង្ស័យ​នេះ​បាន​ចូលមក​ស្នាក់​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ដោយមាន​លាក់លៀម និង​មាន​ភាពមិនប្រក្រតី​កម្លាំង​របស់លោក ក៏បាន​រាយការណ៍​ទៅកាន់​លោក​មេបញ្ជាការ អំពី​សកម្មភាព​នេះ​ទើប​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជា​អោយ​លោក​វរសេនីយ៍ត្រី ហ៊​ត សីហា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​កន្លែង​មានការ​សង្ស័យ ខណៈពេល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅដល់​ភ្លាម​ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​បាន​រត់គេចខ្លួន ទើប​កម្លាំង​ធ្វើការ​ឡោមព័ទ្ធ​តែម្តង នឹង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ រួមជាមួយ​ម៉ូតូ​៣​គ្រឿង ក្នុងនោះ​ម៉ូតូ​នៃ​អំពើ​ប្លន់​មាន​១​គ្រឿង និង​២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ទូរស័ព្ទ​ចំនួន​៦​គ្រឿង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ សួ ទី​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្ទឹងមានជ័យ បាន​សារភាពថា ពួកខ្លួន​ចំនួន​៣​នាក់​ក្នុងចំណោម​៦​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​នៅ​ភ្នំពេញ​ចំនួន​២​លើក គឺ​នៅមុខ​ពេទ្យ​រ៉ុ​ស្សី​១​លើក និង​បឹងត្របែក​ចំនួន​១​លើក បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ក្នុងនោះ​១​គ្រឿង​លក់​នៅ​ភ្នំពេញ និង​១​គ្រឿង​ទៀត​បំណង​យកមក​លក់​នៅ​កំពង់សោម​។ ដោយ​ក្នុង​សកម្មភាព​ទាំង​២​លើក​នោះ​ពួកខ្លួន​មាន​គ្នា​៦​នាក់ (​នៅ​ចំពោះមុខ​៣​នាក់ និង​នៅ​ភ្នំពេញ​៣​នាក់ ស្រី​ម្នាក់​)​។​

យោងតាម​ប្រភពពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់ ថា​ជនសង្ស័យ​ទាំង​៦​នាក់ ដែល​កម្លាំង​របស់លោក ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​កន្លងមក គឺជា​ក្រុម​ប្លន់​នៅ​រាជធានី​ភ្នំពេញ ហើយ​បានមក​ពួន​ស​ង្ងំ​លាក់ខ្លួន​ក្នុង​បរិវេណ​ដី​អនុ​ក្រិ​ត្យ​លេខ​៧៦ (​ព្រៃ​អាកាស្យា​)​។ ក្នុងការ​ឡោមព័ទ្ធ​ចាប់​ខ្លួន​នោះដែរ​កម្លាំង​របស់លោក​បាន​រកឃើញ​វត្ថុតាង​មួយចំនួន និង​ម៉ូតូ​ចំនួន​៣​គ្រឿង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​កម្លាំង របស់លោក​ឃាត់ខ្លួន​នោះ​មាន​៖ ទី​១​ឈ្មោះ សេង មិថុនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទី លំនៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មានមុខរ​បរជា​បុគ្គលិក​ផ្សារ​ហេង​លី​, ទី​២​ឈ្មោះ ហេង ជីវ​ង្ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​, ទី​៣​ឈ្មោះ ហង្ស ដា​រ៉ា​តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​លក់​មាន់ មាន​ទីលំនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​, ទី​៤​ឈ្មោះ សួ​ទី​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ , ទី​៥​ឈ្មោះ ឡុង កញ្ញា ភេទ​ស្រី អាយុ​១៧ មុខរបរ​សិស្ស មាន​ទីលំនៅ​សង្កាត់​គ្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង ទី​៦​ឈ្មោះ សាន្ត ដា​នី​តា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​មុខរបរ​សិស្ស ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​នៅ​ភ្នំពេញ កំពុង​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ក្រុងព្រះសីហនុ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​មកកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​។ ដោយឡែក​ជនសង្ស័យ​នៅ​ភ្នំពេញ​៣​នាក់ (​ស្រី​ម្នាក់​)​សមត្ថកិច្ច​កំពុង​អនុវត្ត​ជំនាញ​ស្វែងរក​ចាប់ខ្លួន​៕ សមុទ្រ​ខៀវ​

KA-23-02-2016-10 KA-23-02-2016-11 KA-23-02-2016-12 KA-23-02-2016-14 KA-23-02-2016-15 KA-23-02-2016-16