​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក


​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក

រឿង​គួរ​ឲ្យ​ធុញ​មួយ​ទាក់​ទង​នឹង​ Facebook នោះ​គឺ​គុណភាព​រូបភាព​ឬ​វីដេអូ​​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​បង្ហោះ​ដែល​ធ្វើ​ឲ្យ​វា​លែង​ច្បាស់​ដូច​រូបភាព​ឬ​វីដេអូ​ដើម។ ប៉ុន្តែ​តាម​រយៈ​ផលិតផល​ iDevice (iPhone, iPad) មាន​ការ​កំណត់​មួយ​ជួយ​ឲ្យ​រូបភាព​ ឬ​វីដេអូ​ដែល​បង្ហោះ​រក្សា​គុណភាព​ដើម​បាន។

 

​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក

 

* ការ​កំណត់​តាម​រយៈ​ Setting របស់​​កម្មវិធី​ Facebook ដែល​ដំឡើង​លើ​ផលិតផល​ iDevice

 

១. បើក​កម្មវិធី​ Facebook ឡើង​ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ត្រេបី​នៅ​ផ្នែក​​ក្រោម​ខាង​ស្ដាំ។ រួច​ហើយ​អូស​ចុះ​ក្រោម​ដើម្បី​ស្វែង​រក​ពាក្យ​ថា​ Settings បន្ទាប់​មក​ចុច​លើ​ពាក្យ​នោះ

 

​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក

 

២. នៅ​ពេល​ផ្ទាំង​មួយ​លោត​ចេញ​មក​ចុច​លើ​ពាក្យ​ថា​ “Account Settings”

 

​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក

 

៣. នៅ​ផ្ទាំង​បន្ទាប់​មក​ទៀត​ចុច​យក​ពាក្យ​ “Videos and Photos” បន្ទាប់​មក​នៅ​ត្រង់​ Videos និង​ Photos Setting កំណត់​យក​ “Upload HD” នោះ​ជា​ការ​ស្រេច​

 

​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក

* ការ​កំណត់​តាម​រយៈ​ Setting របស់​ផលិតផល​ iDevice ផ្ទាល់

 

​១. ចូល​ទៅ​កាន់​ Setting លើ​ផលិតផល​ iDevice រួច​ស្វែង​រក​ពាក្យ​ថា​ Facebook ហើយ​ចុច​លើ​វា​

 

​ចង់​បង្ហោះ​រូបភាព​ដែល​អត់បែក​លើ​ហ្វេសប៊ុក​​តាម​ iPhone មាន​អី​ពិបាក

 

២. បន្ទាប់​មក​ទៀត​ចុច​លើ​ពាក្យ​ “Settings” ហើយ​នៅ​ត្រង់​ “Video” កំណត់​យក​ “Upload HD”

 

តាម​រយៈ​ Setting ​របស់​ iDevice នេះ​ដែរ​​គឺ​គេ​​មិន​អាច​កំណត់​ឲ្យ​រូបភាព​ដែល​ Upload មាន​កម្រិត​ HD បាន​នោះ​ទេ​ ហេតុ​នេះ​មាន​តែ​កំណត់​តាម​កម្មវិធី​ Facebook ផ្ទាល់៕​​​

​​​​​​​​​

ចុច​អាន៖ តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iDownloadBlog