បង្ហាញ​មុខ​ជំនួយ​ការ​ទាំង ២ របស់ Angelina Jolie ក្នុង​រឿង ” មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ”


បង្ហាញ​មុខ​ជំនួយ​ការ​ទាំង ២ របស់ Angelina Jolie ក្នុង​រឿង ” មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ”

តួ​សម្ដែង​ក្នុង​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ម្នាក់ បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រៅ​ពី​សមត្ថភាព​ដឹក​នាំ​រឿង​ដ៏​អស្ចារ្យ​របស់ Angelina Jolie ហើយ​នោះ នាង​ក៏​មាន​ជំនួយ​ការ​សំខាន់ ២ នាក់​ទៀត ដែល​សុទ្ធសឹងតែ​ជា​បុគ្គល​មាន​សមត្ថភាព​មិន​ងាយ​រក។

 

ប្រភព​បន្ត​ថា ជំនួយ​ការ​ទី១​របស់ Angelina Jolie មាន​ឈ្មោះ Anthony Dod Mantle ជា​អ្នក​បច្ចេកទេស​ភ្លើង​នៅ​ក្នុង​ដំណើរ​ការ​ថត​ភាពយន្ត​ខាង​លើ។ Anthony Dod Mantle ធ្លាប់​ទទួល​ពាន​រង្វាន់ Oscar ក្នុង​ឆ្នាំ ២០០៩ តាម​រយៈ​រឿង ” Slumdog Millionaire” និង​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ទៀត។ ក្នុង​នាម​ជា​តារា​សម្ដែង​មួយ​រូប​លោក​យល់​ថា ​បច្ចេកទេស​ភ្លើង​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ភាពយន្ត​នីមួយៗ។

 

បង្ហាញ​មុខ​ជំនួយ​ការ​ទាំង ២ របស់ Angelina Jolie ក្នុង​រឿង ” មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ”Anthony Dod Mantle

 

 

ដោយ​ឡែក​ដៃ​ស្ដាំ​ទី២​របស់ Angelina Jolieឯណេះ​វិញ​មាន​ឈ្មោះ Adam Somner ជា​ជំនួយ​ការ​ដឹក​នាំ​រឿង ហើយ​ក៏​ធ្លាប់​ចូលរួម​ក្នុង​ដំណើរ​ការ​ផលិត​ភាពយន្ត​រឿង ” Titanic” និង​ភាពយន្ត​ជា​ច្រើន​ទៀត​របស់​ហូលីវូដ។ លោក​បញ្ជាក់​ថា Adam Somner ជា​មនុស្ស​មាន​គំនិត​ច្នៃប្រឌិត​បំផុត ដែល​លោក​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក​ទេ​ក្នុង​វិស័យ​ភាពយន្ត។

 

បង្ហាញ​មុខ​ជំនួយ​ការ​ទាំង ២ របស់ Angelina Jolie ក្នុង​រឿង ” មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ”Adam Somner

អត្ថបទ៖ សំ ជំនាញ