Rolls-Royce បញ្ចប់​ការ​ផលិត​ម៉ូដែល Phantom ជំនាន់ទី ៧

Rolls-Royce បញ្ចប់​ការ​ផលិត​ម៉ូដែល Phantom ជំនាន់ទី ៧

អគ្គនាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​រថយន្ត Rolls-Royce Motor Cars លោក Torsten Mueller-Oetvoes បាន​ប្រកាស​ថា រថយន្ត​ម៉ូដែល Phantom បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ដំណើរ​ជីវិត​ដ៏​ជោគជ័យ​នៅ​ឆ្នាំ ២០១៦ នេះ ។

 

Rolls-Royce បញ្ចប់​ការ​ផលិត​ម៉ូដែល Phantom ជំនាន់ទី ៧

 

ការ​ប្រកាស​ដូច្នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ហ៊ុន​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ ពី​ការ​ចាប់​ផ្ដើម​ធ្វើ​តេស្ត​សាក​ល្បង​នូវ​គ្រោង​តួ​រថយន្ត​ដែល​ធ្វើ​ពី​អាលុយមីញ៉ូម​សុទ្ធសាធ ដែល​គ្រោង​តួ​រថយន្ត​ប្រភេទ​នេះ នឹង​មាន​បំពាក់​លើ​គ្រប់​រថយន្ត Rolls-Royce ទាំង​អស់​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​​នៅ​ដើម​ឆ្នាំ ២០១៨ ។

 

លោក​ក៏បាន​ប្រកាស​ផង​ដែរ​ថា រថយន្ត​ម៉ូដែល​ Phantom Coupé និង Drophead Coupé ក៏​នឹង​លែង​មាន​ការ​ផលិត​ត​ទៅ​ទៀត​ដែរ​នៅ​ថ្ងៃ​អនាគត។ ម៉ូដែល Phantom ទាំង​ពីរ​ស៊េរី​នឹង​លែង​មាន​ត​ទៅ​ទៀត​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ពិសេស​អស្ចារ្យ​នេះ​​ត្រឹម ៥០ គ្រឿង​បន្ថែម​ទៀត​ប៉ុណ្ណោះ​ដោយ​ដាក់​ឈ្មោះថា Phantom Zenith។

 

រថយន្ត​ម៉ូដែល Phantom ជំនាន់​ទី ៧ បច្ចុប្បន្ន​ បាន​ចាប់​ផ្ដើម​ផលិត​នៅ​ឯ​រោង​ចក្រ Goodwood កាល​ពី​ជាង ១៣ ឆ្នាំ​មុន ហើយ​បាន​ក្លាយ​ជា​គ្រឹះ​ដែល​នាំ​ឲ្យ​មានការ​រីក​លូតលាស់​​ឡើង​វិញនៃ​រថយន្ត Rolls-Royce នេះ ។ នៅ​ពេល​នេះ រថយន្ត​ Phantom VII (ជំនាន់​ទី ៧) ដែល​ជា​រថយន្ត​កំពូល​មហា​ប្រណីត​នេះ បាន​ឈាន​ដល់​ដំណាក់​កាល​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​ហើយ។

 

ប្រភព៖ Rolls-Royce