​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ


​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

ការ​បើក​បរ​រថយន្ត​នៅ​រយៈ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ ច្រើន​ធ្វើ​ឲ្យ​អ្នក​បើក​បរ​មាន​អារម្មណ៍​ថា​ឈឺ​ចុក​​ចាប់​ស្ទើរ​ពេញ​ដង​ខ្លួន​ ជា​ពិសេស​គឺ​ខ្នង​ ឬ​ចង្កេះ​ជា​ដើម។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​មួយ​ចំនួន​អាច​​​ជួយ​​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។​​​

 

​​​​​​​​​​​​​​​​​១. កុំ​អង្គុយ​ដោយ​​​ខ្នង​កោង​៖ ការ​អង្គុយ​ដោយ​ដាក់​ខ្នង​កោង​នឹង​ធ្វើ​ឲ្យ​ ខ្នង​នាក់​​រោយ​ចុក​ចាប់​ខ្លាំង​នៅ​ពេល​បើក​បរ​ផ្លូវ​ឆ្ងាយ។

 

​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

 

 

២. ចូល​អង្គុយ​​ដោយ​ដាក់​ត្រគាក​ទៅ​មុន៖ ពេល​ចូល​អង្គុយ​ក្នុង​រថយន្ត​ត្រូវ​ដាក់​ត្រគាក​ចូល​មុន​ជានិច្ច។ ការ​ធ្វើ​ដូច​នេះ​គឺ​អ្នក​អង្គុយ​លើ​ផ្នែក​ខាង​ក្រោយ​​នៃ​ភ្លៅ​ ហើយ​មិន​មែន​អង្គុយ​លើ​ឆ្អឹង​គូទ​នោះ​ទេ។

 

​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

 

 

៣. ប្រើ​កន្សែង​ ឬ​អាវ​យឺត​ដើម្បី​កល់​ខ្នង៖ ដាក់​កន្សែង​ ឬ​អាវ​កល់​នៅ​ផ្នែក​ខាង​លើ​នៃ​ឆ្អឹង​ខ្នង។ ត្រូវ​ចាំ​ថា​ដាក់​កល់​វា​ឲ្យ​ខ្ពស់​ ទីតាំង​ល្អ​បំផុត​គឺ​នៅ​ត្រឹម​ឆ្អឹងជំនី​នៃ​ដើម​ទ្រូង។

 

​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

 

៤. រំកិល​កៅអី​ទៅ​មុខ​ប្រសិន​បើ​ចាំ​បាច់​ ឬ​អាច​​រំកិល​កៅអី​ថយ​ក្រោយ​ដោយ​អាស្រ័យ​លើ​ប្រវែង​ជើង​របស់​អ្នក។

 

​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

 

៥. រៀប​ចំ​​ប្រដាប់​កល់​ក្បាល​ឲ្យ​ត្រឹម​ត្រូវ៖ ប្រដាប់​កល់​ក្បាល​គួរ​កំណត់​នៅ​ត្រឹម​កម្ពស់​ភ្នែក​អ្នក​ ប៉ុន្តែ​អាច​ខ្ពស់​ជាង​នេះ​ដូច​ជា​ខ្ពស់​ជាង​ក្បាល​ជា​ដើម៕

 

​មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

​​​​​​​​​

ចុច​អាន៖ ស្រុក​ខ្មែរ​អ្នក​ជិះ Lamborghini ពេល​ខូច​ត្រូវ​ធ្វើ​ម៉េច?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ WikiHow​