មន្ត្រី​សុខាភិបាល​ពន្យល់​អំពី​ការ​ប្រុង​ប្រយ័ត្ន​ជំងឺ​ផ្តាសាយ​ថ្មី​ H1N1

មន្ត្រី​សុខាភិបាល​ពន្យល់​អំពី​ការ​ប្រុង​ប្រយ័ត្ន​ជំងឺ​ផ្តាសាយ​ថ្មី​ H1N1

មន្ត្រី​សុខាភិបាល​កម្ពុជា​​បាន​ចេញ​វីដេអូ​ថ្មី​មួយ​ ដោយ​ពន្យល់​ប្រជាពលរដ្ឋ​ខ្មែរ ​អំពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​​ជំងឺ​ផ្តាសាយ​ថ្មី ​H1N1​ បន្ទាប់​ពី​ជំងឺ​នេះ​បាន​កើត​ឡើង​ជាថ្មី​ កាលពី​សប្តាហ៍​មុន។​ ភ្នំពេញ—

បី​ថ្ងៃ​ក្រោយ​ពី​មាន​ការ​បញ្ជាក់​អំពី​ការ​កើត​មាន​ជំងឺផ្តាសាយ​ H1N1 មន្ត្រី​សុខាភិបាល​បាន​ចេញ​វីដេអូ​ណែនាំពលរដ្ឋ​អំពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា ​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍។

លោក​វេជ្ជ​បណ្ឌិត ​លី សុវណ្ណ​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​បាន​ចេញ​វីដេអូ​ថ្មី​មួយ​ ដោយ​ពន្យល់​ប្រជាពលរដ្ឋ​ខ្មែរ ​អំពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លងជំងឺ​ផ្តាសាយ​ថ្មី ​H1N1​ បន្ទាប់​ពី​ជំងឺ​នេះ​បាន​កើត​ឡើង​ជាថ្មី​ កាលពី​សប្តាហ៍​មុន។​

លោក លី សុវណ្ណ​ រំឭក​ថា​ ករណី ​H1N1​ ធ្លាប់​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួចហើយ​កាលពី​ឆ្នាំ​២០០៩​ ហើយ​ លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ បើ​សិន​ជា​អ្នក​ណា​ម្នាក់​មាន​ជំងឺ​ផ្តាសាយ ​ហើយ​ត្រូវ​ពាក់​ម៉ាស៕