​Mata ​​និយាយ​១​ឃ្លា ប្រាប់​គន្លឹះ​​ដើម្បី​​ទទួល​ជោគជ័យ


​Mata ​​និយាយ​១​ឃ្លា ប្រាប់​គន្លឹះ​​ដើម្បី​​ទទួល​ជោគជ័យ

Juan Mata ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម​ Manchester United ធ្លាប់​និយាយ​ពាក្យ​១​ឃ្លា ប្រាប់​ពី​គន្លឹះ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ថា៖ “ដើម្បី​ជោគជ័យ​ អ្នក​ត្រូវ​យល់​ពី​បរិស្ថាន​ថ្មី និង​ត្រូវ​រៀន​សម្រប​ខ្លួន​តាម”។

 

​Mata ​​និយាយ​១​ឃ្លា ប្រាប់​គន្លឹះ​​ដើម្បី​​ទទួល​ជោគជ័យ ​Mata ​​និយាយ​១​ឃ្លា ប្រាប់​គន្លឹះ​​ដើម្បី​​ទទួល​ជោគជ័យ

 

​ការ​ដែល​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​លើក​ឡើង​ដូច​នេះ​គឺ​ដោយសារ​រូប​គេធ្លាប់​ផ្លាស់​ប្ដូរ​ក្លឹប​លេង​ច្រើន​ ហើយ​ក៏​បាន​ជួប​​បរិស្ថាន​ថ្មីៗ​​ញឹកញាប់​ដែរ។ Mata ​បាន​ចាក​ចេញ​ពី​ក្លឹប​ Valencia ​ទៅ​លេង​ឲ្យ​ Chelsea កាល​ឆ្នាំ​២០១១ ​ហើយ​នៅ​ឆ្នាំ​២០១៤ កីឡាករ​រូប​នេះ ក៏​បាន​​ផ្ទេរ​ទៅ​លេង​ឲ្យ​បិសាច​ក្រហម​​មក​ទល់​បច្ចុប្បន្ន។

 

ចំពោះ​សមិទ្ធផល​ជោគជ័យ​ធំៗ Mata ធ្លាប់​​ឈ្នះ​ពាន FIFA World Cup 2010 ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ និង​ធ្លាប់​លើក​ពាន​ UEFA Champions League ឆ្នាំ​២០១២ ជាមួយ​ Chelsea៕

 

-ចុចអាន៖ Bale ​ថា​តែង​ជឿជាក់​ខ្លួន​ឯង តែ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​សំណាង​ដែរ

 

​​​ដោយ៖ វិន ជីវ័ន្ត