ស្រី​អ៊ីត គ្រោង​ប្ដូរ Lexus Rx 300 ចេញ និង​ធ្វើ​ផ្ទះ​​ថែម​១ទៀត


ស្រី​អ៊ីត គ្រោង​ប្ដូរ Lexus Rx 300 ចេញ និង​ធ្វើ​ផ្ទះ​​ថែម​១ទៀត

បន្ទាប់​ពី​កាក់កប​ជា​មួយ​​ការងារ​សិល្បៈ​កាន់​តែ​ខ្លាំង​ឡើងៗ តារា​កំប្លែង​ស្រី អ៊ីត បាន​បង្ហើប​ប្រាប់ Sabay ថា ឆាប់​ខាង​មុខ​នេះ នាង​គ្រោង​ប្ដូរ​រថយន្ត Lexus Rx​ 300  កំពុង​ជិះ​បច្ចុប្បន្ន​ចេញ ដោយ​​ទិញ​ស៊េរី​ទំនើប​ជាង​នេះ និង​គ្រោង​ធ្វើ​ផ្ទះ​នៅ​​ឯ​ស្រុក​កំណើត​មួយ​ទៀត។

 

 

 

ស្រី​អ៊ីត គ្រោង​ប្ដូរ Lexus Rx 300 ចេញ និង​ធ្វើ​ផ្ទះ​​ថែម​១ទៀត
ការ​ថ្លែង​ឲ្យ​ដឹង​បែប​នេះ គ្រា​ដែល​​នាង​ទៅ​ចូល​​រួម​សម្ពោធ​ខ្សែភាពយន្ត​​រឿង “ប្រពន្ធ​ខ្មោច​ស្ដេច​ល្បែង” របស់​ផលិតកម្ម “H2O Production” កាល​ពី​ពេល​ថ្មីៗ​​នេះ ។ ស្រី អ៊ីត មិន​បាន​​បញ្ជាក់​ប្រាប់​ពី ម៉ាក​រថយន្ត ដែល​ខ្លួន​គ្រោង​ទិញ​ឡើយ ប៉ុន្តែ​នាង​គ្រាន់​តែ​ប្រាប់​ថា ចង់​ទិញ​សេរី​ខ្ពស់​ជាង រថយន្ត​បច្ចុប្បន្ន។” លូវ​ជិះ​អា៣០០ ចង់​បាន​​អា​លើ​នេះ តែ​ចាំ​លក់​អា​មួយ​នេះ​ដាច់​សិន” ស្រី អ៊ីត ថ្លែង។
បន្ថែម​លើ​គម្រោង​​​ប្ដូរ​រថយន្ត​នេះ ស្រី អ៊ីត ព្រលយ​ថា ក៏​មាន​គម្រោង​ធ្វើ​​ផ្ទះ​ថ្មី​​បន្ថែម​មួយ​ទៀត នៅ​ឯ​ស្រុក​កំណើត ប៉ុន្តែ​​នាង ​ក៏​មិន​បាន​ប្រាប់​តម្លៃ​ដែល​គ្រោង​ធ្វើ​នោះ​ទេ។

 

 

ចាប់​តាំង​ពី​ ស្រីអ៊ីត ​ចូល​សិល្បៈ តារា​កំប្លែង​រូប​នេះ​ ធ្លាប់​ជិះ​រថយន្ត​ចំនួន​២គ្រឿង​មក​ហើយ ដោយ​រថយន្ត​ដែល​នាង​ជិះ​ដំបូង ​គឺ​ម៉ាក​កាមេរី​​ឆ្លាម ដែល​​នាង​ប្រាប់​ថា បាន​ទិញ​ពី នាយ ពែក​មី តម្លៃ ជាង៦ពាន់​ដុល្លារ ហើយ​រថយន្តLexus 300 Rx ដែល​កំពុង​ជិះ​មាន​តម្លៃ​ជាង​១ម៉ឺន​ដុល្លារ៕
ស្រី​អ៊ីត គ្រោង​ប្ដូរ Lexus Rx 300 ចេញ និង​ធ្វើ​ផ្ទះ​​ថែម​១ទៀត
អត្ថបទ៖ ខុត សីហា