Nicky Wu និង Liu Shi Shi ចំណាយ​ ១,៥​លាន​ដុល្លារ​ដើម្បី​រៀបចំ​មង្គល​ការ​នៅ​កោះ​បាលី

Nicky Wu និង Liu Shi Shi ចំណាយ​ ១,៥​លាន​ដុល្លារ​ដើម្បី​រៀបចំ​មង្គល​ការ​នៅ​កោះ​បាលី

តារា​សម្ដែង​ល្បី​ឈ្មោះ​ទាំង​២​របស់​តៃវ៉ាន់ Nicky Wu និង Liu Shi Shi នឹង​ប្រារព្ធ​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នៅ​ខែ​មីនា​ខាង​មុខ​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

 

Nicky Wu និង Liu Shi Shi ចំណាយ​ ១,៥​លាន​ដុល្លារ​ដើម្បី​រៀបចំ​មង្គល​ការ​នៅ​កោះ​បាលី

 

សារព័ត៌មាន​តូច​ធំ​របស់​តៃវ៉ាន់​បាន​រាយការណ៍​ថា គូស្នេហ៍​ល្បីឈ្មោះ Nicky Wu និង Liu Shi Shi បាន​ផ្ញើ​ធៀប​មង្គល​ការ​ទៅ​កាន់​​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​​ជិត​ស្និទ្ធ​រួច​រាល់​អស់​ហើយ។ អ្នក​ទាំង​២​គ្រោង​នឹង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចំនួន​ប្រមាណ ១០០ នាក់ ក្នុង​នោះ​រួម​មាន​តារា​សម្ដែង Alec Su តារា​​សម្ដែង​ក្នុង​រឿង “ព្រះ​នាង​យេយេ” ផង​ដែរ។

 

Nicky Wu និង Liu Shi Shi ចំណាយ​ ១,៥​លាន​ដុល្លារ​ដើម្បី​រៀបចំ​មង្គល​ការ​នៅ​កោះ​បាលី

 

មង្គល​ការ​របស់​គូស្នេហ៍តួ​រឿង “Scarlet Heart” ​ទាំង​២​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ​នៅ​លើ​កោះ​បាលី​ដ៏​រ៉ូមេនទិក​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា តារា​សម្ដែង​ទាំង​២​បាន​ចំណាយ​ប្រមាណ ២លាន​យាន់ (៣០ ម៉ឺន​ដុល្លារ) ដើម្បី​ទូទាត់​ថ្លៃ​សោហ៊ុយ​យន្ត​ហោះ​សម្រាប់​ភ្ញៀវ​កិត្តិយស។ សរុប​ថ្លៃ​ចំណាយ​ទាំង​អស់​ឡើង​ដល់ ១០ លាន​យាន់ (១,៥លាន​ដុល្លារ​អាមេរិក)។

 

បើ​ទោះ​បី​ជា​នៅ​សល់​តែ​១​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​រៀបការ​របស់​អ្នក​ទាំង​២​​ហើយ​ក៏​ដោយ តែ Nicky Wu និង Liu Shi Shi សុទ្ធ​តែ​រវល់​នឹង​ការងារ​រៀង​ៗ​ខ្លួន​។ កាល​ពី​ដើម​ឆ្នាំ​​នេះ តារា​ទាំង​២ មាន​ពេល​វេលា​តែ​បន្តិច​បន្តួច​​ប៉ុណ្ណោះ​ដើម្បី​ជួប​គ្នា​និង​ទៅ​ថត​រូប Pre Wedding នៅ​ប្រទេស​នូវែលហ្សេឡង់៕

 

Nicky Wu និង Liu Shi Shi ចំណាយ​ ១,៥​លាន​ដុល្លារ​ដើម្បី​រៀបចំ​មង្គល​ការ​នៅ​កោះ​បាលី

 

ចុចអានតើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars