ពេល​ឃើញ​ហេតុផល​នេះ​ហើយ​អ្នក​ពិត​ជា​ចង់​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ជាង​មុន​

ពេល​ឃើញ​ហេតុផល​នេះ​ហើយ​អ្នក​ពិត​ជា​ចង់​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ជាង​មុន​

ការចំណាយ​ពេល​ជប់លៀង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ពិតជា​រឿង​មួយ​ធម្មតា​ទេ តែ​តើ​វា​នឹង​មាន​រឿង​អ្វី​កើតឡើង​ទៅ​នៅពេល​ដែល​អ្នក​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​រួច ហើយ​ការ​ញ៉ាំ​នោះ​ក្លាយទៅជា​ទម្លាប់​ប្រចាំថ្ងៃ​? ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​វា​អាច​នឹង​កើត​មាន​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​។

​អសមត្ថភាព​ផ្លូវភេទ​
​គ្រឿង​ស្រវឹង​នឹង​ទៅ​រំខាន​លំហូរ​ឈាម​ទៅ​ប្រដាប់ភេទ ហើយ​ក៏​ទប់ស្កាត់​ផ្នែក​ផ្សេងៗ​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​កុំឲ្យ​មាន​សម្រើប​ផ្លូវភេទ​ដែរ​។

​បាត់​ការចងចាំ​
​អ្នកញៀន​នឹង​គ្រឿង​ស្រវឹង​ច្រើនតែ​បាត់បង់​ការចងចាំ​ជា​បណ្តោះអាសន្ន​។ ការ​សិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន International Journal of Environmental Research and Public Health និយាយថា ការ​ល​ណា​មាន​ជាតិពុល​ដោយសារ​គ្រឿង​ស្រវឹង​កាន់តែ​យូរ​វា​នឹង​ធ្វើឲ្យ​បាត់បង់​ការចងចាំ​កាន់តែ​ច្រើន​ដែរ​។

​ជំងឺ​បេះដូង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មាន​ផល​ល្អ​ចំពោះ​បេះដូង ប៉ុន្តែ​ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៅវិញ​ទេ​។ គ្រឿស្រ​វឹង​ត្រូវបាន​គេ​ដឹងថា​មាន​ឥទ្ធិពល​ទៅលើ​សម្ពាធ​ឈាម ដែល​នាំ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ជាមួយគ្នានេះដែរ គ្រឿង​ស្រវឹង​នឹង​ធ្វើឲ្យ​សាច់ដុំ​បេះដូង​ខ្សោយ ដូច្នេះ​បេះដូង​កាន់តែ​ពិបាក​ច្របាច់​ឈាម​។

​មហារីក​
​រាងកាយ​នឹង​ប្រែក្លាយ​គ្រឿង​ស្រវឹង​ដែល​ញ៉ាំ​ច្រើន​នោះ​ទៅ​ជា​ភ្នាក់ងារ​បង្ក​មហារីក​ដែល​ហៅថា Acetaldehyde​។ គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​គ្នា​នឹង​មហារីក​ខុសៗ​គ្នា​ជា​ច្រើន​ដូចជា មហា​រីកថ្លើម មហារីក​មាត់ មហារីក​បំពង់ក មហារីក​បំពង់​សម្លេង មហារីក​ពោះវៀនធំ ចុង​ពោះវៀនធំ និង​មហារីក​សុដន់​ធំ​។

​គ្រោះថ្នាក់​ចរាចរណ៍​

​កាលណា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែច្រើន​ក្នុងពេល​តែមួយ វា​នឹង​អាច​យក​ជីវិត​អ្នក​បាន​។ ការបើកបរ​ទាំង​ខ្លួន​ស្រវឹង​នឹង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ច​រា​ចារណ៍ ព្រោះតែ​បាត់បង់​អារម្មណ៍​ក្នុង​ការគ្រប់គ្រង​យាន្ត​ជំ​និះ​។

​ល្មើសច្បាប់​
​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ពាក្យស្លោក​និយាយថា បើ​ស្រវឹង​កុំ​បើកបរ ឬ​បើកបរ​ដោយ​ការទទួលខុសត្រូវ​។ ដូច្នេះ​បើ​សិន​ជា​អ្នកបើកបរ​ទាំង​ខ្លួន​ស្រវឹង នោះ​វា​មិនមែន​ត្រឹមតែ​ជា​ការ​មិន​ទទួលខុសត្រូវ​ទេ តែ​ក៏​ខុសច្បាប់​ផង​ដែរ​។ ហើយ​អ្នក​នឹង​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​។

​បង្ក​ហិង្សា​
​គ្រឿង​ស្រវឹង​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ហេតុផល​ច្រើន ដូច្នេះ​វា​អាច​នឹង​ក្លាយទៅជា​ទម្លាប់​មួយ​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​ហេតុផល​មិន​អាច​ទទួលយកបាន និង​បង្ក​ហិង្សា​ទៀត​ផង​។

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​អាច​ក្លាយទៅជា​អំពើហិង្សា​ក្នុង​គ្រួសារ​ផង​ដែរ​។
​ស្លាប់​
​ចំណុច​មួយ​នេះ​ចង់​សំដៅ​ទៅលើ​ហេតុផល​ពីមុនៗ​ទាំងអស់ ព្រោះ​វា​អាច​នឹង​ធ្វើឲ្យ​អ្នក​ញ៉ាំ​ស្លាប់បាន​។ អ្នក​អាច​នឹង​ស្លាប់​ដោយសារ​តែ​មហារីក ជំងឺ​បេះដូង ឬ​បាត់បង់​ម្ចាស់ការ​ក្នុងពេល​បើក​យាន្ត​ជំ​និះ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។