ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ២០១៥

ភ្នំពេញ៖ ផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងគួរជាទី មោទនៈភាព ពី ២៥៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៨ ដល់ ១២២៥ដុល្លារអាម៉េរិក នៅឆ្នាំ២០១៥ ។

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានមានប្រសាសន៍ឲ្យដឹងថា « ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងគួរជាទីមោទនៈភាព ពី ២៥៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៨ ដល់ ១២២៥ដុល្លារអាម៉េរិក នៅឆ្នាំ២០១៥»។

លោកបានបន្ថែមទៀតថា «អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយពី ៥៣,២ ភាគរយ នៅឆ្នាំ២០០៤ មកត្រឹម១៣,៥ភាគរយនៅឆ្នាំ២០១៤ ដែលធ្វើឲ្យកម្ពុជាទទួល បានចំណាត់ថ្នាក់ ជាប្រទេសជោគជ័យបំផុត ទី៤លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ ៕

ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ២០១៥