ម៉ូតូបុកម៉ូតូ បណ្តាលឲ្យ រងរបួសធ្ងន់៣នាក់

កណ្តាល៖ គ្រោះថ្នាក់ចរាចរ រវាងម៉ូតូពីរគ្រឿង បុកគ្នាបណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្ទាន់ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ261 ត្រង់ចំណុចភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកCT-100 កូរ៉េ ពណ៍ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះអាន ម៉ូវ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល បានធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានជ្រុលមកបុកជាមួយម៉ូតូ មួយគ្រឿងទៀតធ្វើដំណើរច្រាសទិសគ្នាម៉ាក S X ពណ៍ក្រហមពាក់ផ្លាកលេខភ្នំពេញ 1CY-6138 បើកបរដោយឈ្មោះ ទិត្យ រស្មី ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល មានអ្នករួមដំណើរម្នាក់ឈ្មោះ កូ រ៉ូ ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិជាមួយគ្នា បណ្ដាលឲ្យបួសធ្ងន់ ដល់អ្នកបើកបរម៉ូតូទាំងបីនាក់ ។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់ រួចធ្វើការវាស់វែងនិងយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយគ្នាជាក្រោយ៕