គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣ ខែកុម្ភៈ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស ២០នាក់

ភ្នំពេញ ៖ ចរាចរណ៍ប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) របួសធ្ងន់ ១៤នាក់ (ស្រី ៦នាក់) របួសស្រាល ៦នាក់ (ស្រី៣) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ៧នាក់ (យប់ ៤នាក់)។

យោងតាមអគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩គ្រឿង រថយន្តធុនតូច៥គ្រឿង , រថយន្តធុនធំ ៣គ្រឿង យានផ្សេងៗ ៣គ្រឿង ។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន  ល្មើសល្បឿន ៤លើក (ស្លាប់២នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) ប្រជែងគ្រោះថ្នាក់ ២លើក , បត់គ្រោះថ្នាក់ ១លើក , កត្តាយានយន្ត ១លើក ផងដែរ។ ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៨៦០២គ្រឿង បានធ្វើការអប់រំមាន ៣៩០៨គ្រឿង និងពិន័យសរុប ៤៦៩៤គ្រឿង និងពុំមានឃាត់យានទុកនោះទេ ៕

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣ ខែកុម្ភៈ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស ២០នាក់