ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក ឃុន ណូ អ្នក​កាមេរ៉ា​ទូរទស្សន៍ CTN និង MyTV បាន​ទទួលមរណភាព​ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

លោក ឃុន ណូ ជា​មនុស្ស​ដំបូង​គេ​ដែល​កើត​ជម្ងឺ​ផ្តាសាយ​ជ្រូក (H1N1) ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ស្លាប់​បន្ទាប់​ពី​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

សព​លោក ឃុន ណូ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ ឯ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។ ការ​បាត់​បង់​ លោក ឃុន ណូ គឺ​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​​ផ្នែក​សារព័ត៌មានមួយ​នៅ​កម្ពុជា ដែល​មាន​សេចក្តី​ថ្លៃ​ថ្នូរ​ និង​មាន​វិជ្ជាជីវៈ ៕