លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃ បើកឡានទំនើប បុករឺម៉កម៉ូតូ ផ្អើលមនុស្សទាំងកណ្តាលយប់នៅខណ្ឌពោធិ៍សែនជ័យ

លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃ បើកឡានទំនើប បុករឺម៉កម៉ូតូ ផ្អើលមនុស្សទាំងកណ្តាលយប់នៅខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ ៖ កាលពីម៉ោងជិត១១យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ព្រហ្ម ម៉ាញ ជាវិរៈសិល្បករចម្រៀងអាយ៉ៃនិងកំប្លែងដ៏ល្បីល្បាញបានបើក

រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Audi ទៅបុកពីក្រោយ នឹងម៉ូតូសណ្ដោងរ៉ឺម៉ក នៅចំណុច ក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាន សម្រួលសងសំណង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ព្រោះខ្លាចខ្មាសគេ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យឲ្យដឹងថា ហេតុការណ៍គ្រោះ ថ្នាក់ចរាចរ តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បើករថយន្តស៊េរីទំនើបម៉ាក Audi បុករ៉ឺម៉កនេះ ពិតជាមានកើតឡើងនៅក្បែរ ផ្សារទួលពង្រមែនហើយភាគី ទាំងសងខាង បានសម្របសម្រួលគ្នា នៅនឹងកន្លែងតែម្ដង ព្រោះមិនមានរបួសអ្វី ធ្ងន់ធ្ងរ ក៏សម្រួលបញ្ចប់តែម្ដងទៅ មុនសមត្ថកិច្ចបានទៅដល់ កន្លែងកើតហេតុ៕

 

 

 

លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃ បើកឡានទំនើប បុករឺម៉កម៉ូតូ ផ្អើលមនុស្សទាំងកណ្តាលយប់នៅខណ្ឌពោធិ៍សែនជ័យ