បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ


បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ

បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ

 

ជាមួយ​កង់​ច្នៃ​ប្រើ​ដៃរវៃ ដើម្បី​ថាស​កង់​ឲ្យ​វិល​ទាញ​ច្រវាក់​ឲ្យ​កង់​ផ្លាស់​ទី​ទៅមុខ និង​មាន​ដំបូល​សម្រាប់​ការពារ​កម្ដៅ​ថ្ងៃ និង​ភ្លៀង ង៉ែត ទៀន បាន​ជំនិះ​មួយ​នេះ​ហើយ ដែល​អាច​នាំ​គាត់​ឲ្យ​ទៅ​ទី​ឆ្ងាយ​បាន និង​សម្រាប់​ជិះ​ទៅ​ប្រកបការងារ​របស់​គាត់។

 

បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ

 

បុរស​អភ័ព្វ​បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​គាត់​ពិការ​ថា កាលពី​អាយុ ៤ខែ​គាត់​កើត​ជំងឺ​ស្កន់ ដោយ​មិន​មាន​ការ​ព្យាបាល​ដិតដល់ ទើប​គាត់​ក្លាយទៅជា​ពិការ​ដូច​សព្វថ្ងៃ​នេះ។ បច្ចុប្បន្ន​គាត់​នៅ​ជាមួយ​ប្អូនប្រុស​របស់​គាត់​ដែល​ប្រកប​របរ​ធ្វើ​នំ​បញ្ចុក នៅ​ភូមិ​ស្រែ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ឯ​ឪពុក​បាន​ស្លាប់​តាំងពី​ឆ្នាំ ១៩៧៩ និង​ម្ដាយ​របស់​គាត់​បាន​ស្លាប់​កាលពី ៤ឆ្នាំមុន ។

 

តាម​ការ​ឲ្យ​ដឹង​របស់​ លោក​ ង៉ែត រុំ ជា​ប្អូនប្រុស បាន​ឲ្យ​ដឹង​ថា ក្រោយ​មរណភាព​ម្ដាយ​របស់​គាត់ បងប្រុស​គាត់ ចាប់ផ្ដើម​របរ​ដើរ​សំលៀងកាំបិត​រហូត​មក ដើម្បី​ចិញ្ចឹមជីវិត។ គាត់​បាន​រៀបរាប់​ថា ពីមួយថ្ងៃទៅមួយថ្ងៃ គាត់​កាន់តែ​មានការ​នឿយហត់​ជា​ខ្លាំង ព្រោះ​ខ្លួន​កាន់តែ​ចាស់ និង​ ម្យ៉ាង​កង់​ជា​យានជំនិះ​តែមួយ​របស់​គាត់​ក៏​កាន់តែ​ចាស់​ដែរ ឥឡូវ​ដុំ​ក៏​ដាច់លី​ប ឯ​សំបក​កង់​ក៏​ខូច (កង់​តាន់​តែ​ប្រើ៣ឆ្នាំ​ហើយ ឥឡូវ​វា​មាន​សភាព​ដូចជា​សំបក​កង់​ដែល​ធ្លាយ​គ្មាន​ខ្យល់) ហើយ​នៅ​ទីនេះ​គ្មាន​គ្រឿង​ផ្លាស់​ទេ ទាល់តែ​ទៅដល់​កំពង់សោម​ទើប​មាន។

 

បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ

 

 

និយាយ​ដល់​រឿង​ការងារ​របស់​គាត់ បុរស​ចំណាស់​រូប​នេះ​បាន​និយាយ​ថា រាល់ថ្ងៃ​គាត់​ត្រូវ​ក្រោក​ពី​ព្រលឹម​រួច​ស្រស់ស្រូប​អាហារ​​ពេលព្រឹក ទើប​ជិះ​កង់​មកកាន់​ក្រុង​កំពត ដោយ​ចំណាយ​ពេល​ប្រមាណ​ជា កន្លះ​ម៉ោង ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល ៦គីឡូម៉ែត្រ ដើម្បី​ប្រកបការងារ​ជា​អ្នក​សំលៀងកាំបិត និង​ពេល​រសៀល​ម៉ោង ២ ឬ ៣ ទើប​ត្រលប់​មក​ទៅផ្ទះ​វិញ ព្រោះ​គាត់​មិន​ពិសា​របាយ​ថ្ងៃត្រង់​នៅ​ក្នុង​ក្រុង​ទេ។

 

បុរស​ពិការ​វ័យ ៥០ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា កាលពី ៣ឆ្នាំមុន​កង់​របស់​គាត់​នៅ​ថ្មី ងាយ​ផ្លាស់​ទី គាត់​អាច​រក​ប្រាក់​បាន ២ម៉ឺន​ ទៅ ៣ម៉ឺន​រៀល​ក្នុង១ថ្ងៃ គ្រាន់​ចាយវាយ និង​អាច​សន្សំទុក​បាន​ខ្លះ តែ​បច្ចុប្បន្ន​វិញ​រក​មិនសូវ​បានទេ ព្រោះ​កង់​ខូច ជិះ​ទំ​រាំ​តែ​ទៅមុខ​ចំណាយ​ពេល​យូរ ដោយ​ថ្ងៃ​ខ្លះ​គាត់​អាច​បាន​ត្រឹមតែ ៥.០០០៛ ទៅ ១ម៉ឺន​រៀល​ជាង​ប៉ុណ្ណោះ ​មិន​ហ៊ាន​ទាំង​ទិញ​បាយ​ថ្ងៃត្រង់​ហូប​ផង។

 

ចំពោះ​តម្លៃ​សំលៀងកាំបិត គាត់​យកឈ្នួល ១.០០០៛ សម្រាប់​កាំបិត​តូច និង ១ ៥០០៛ សម្រាប់​កាំបិត​ធំ តែ​ក៏​មាន​បងប្អូន​ខ្លះ​គាត់​អាណិត គាត់​អោយ​លើស​តម្លៃ​សំលៀងកាំបិត​ដែរ។

 

លោក​ ង៉ែត រុំ និយាយ​ថា គាត់​មិន​ទៅ​ដើរ​សុំ​លុយ​គេ​ទេ នាំ​គេ​មើលងាយ​មើល​ថោក ព្រោះ​គាត់​មានការ​ងារ មាន​កម្លាំង​អាច​រកលុយ​បាន​ដោយ​ខ្លួនឯង តែ​យូរ​ម្ដង​ក៏​មាន​អ្នកដំណើរ​ខ្លះ ឈប់​ឲ្យ​ប្រាក់​គាត់​ដែរ ដោយសារតែ​គេ​អាណិត។ បុរស​ពិការ​ចំណាស់​ខាងលើ​មាន​ក្ដី​ប្រាថ្នា​មួយ​ គឺ​ចង់បាន​យានជំនិះ​ថ្មី​មួយ ហើយ​បើ​អាច​គឺ​គាត់​ចង់បាន​កង់​ច្នៃ​ដែល​អាច​ប្រើ​អាគុយ ឬ​ច្នៃ​ម៉ូតូ​ដែល​អាច​ជួយ​សម្រួលការ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល៕

 
បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ

 

បុរស​ពិការ​ជើង ដើរ​សំលៀងកាំបិត ជំនួស​ការ​មិន​សុំទាន​គេ និង​ ចង់បាន​យន្ត​ថ្មី​មួយ

 

 

អត្ថបទ៖ ឡុ​ច គីម​សាយ