ដឹង​អត់ថា​អាហារ​អ្វីខ្លះ​ធ្វើទុក្ខ​ជំងឺ​ឫសដូងបាត​កាន់តែខ្លាំង​?

ដឹង​អត់ថា​អាហារ​អ្វីខ្លះ​ធ្វើទុក្ខ​ជំងឺ​ឫសដូងបាត​កាន់តែខ្លាំង​?

​ភាគច្រើន​ជំងឺ​ឬ​ស​ដូង​បាត​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ខាងមុខ​។ ដោយសារ​តែ​ជំងឺ​ងាយ​នឹង​កើតឡើង​នោះ ដូច្នេះ​យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​ជ្រើសរើស​អាហា​រណា​ដែល​ត្រឹមត្រូវ​ដើម្បី​កុំឲ្យ​មាន​ការឈឺចាប់ និង​រលាក​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​ព្រោះ​វា​នឹង​ធ្វើឲ្យ​ជំងឺឬ​សដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​។

​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​
​មនុស្ស​គ្រប់គ្នា​ដឹងថា អាហារ​សម្បូរ​ជាតិ​សរសៃ​នឹង​ជួយ​ទប់ស្កាត់​ជំងឺ​ទល់លាមក និង​មហារីក​ពោះវៀនធំ​ហើយក៏​អាច​ការពារ​ជំងឺ​ឬ​ស​ដូង​បាត​ផងដែរ​។ យ៉ាងណាមិញ អ្នក​គួរតែ​ធ្វើយ៉ាងណា​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ពេក​នៅពេល​មាន​ជំងឺ​ឬ​ស​ដូង​បាត​ហើយ ព្រោះ​ជាតិ​សរសៃ​ទាំងនោះ​នឹង​ធ្វើឲ្យ​លាមក​កាន់តែ​ធំ និង​ធ្ងន់​។​
 
​អាហារ​ប្រៃ​
​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ពិតជា​មិនល្អ​ឡើង​ចំពោះ​សុខភាព​។ អ្នក​អាច​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ការចៀសវាង​អាហារ​បែបនេះ​នៅពេល​មាន​ជំងឺ​ឬ​ស​ដូង​បាត​។ ការ​ញ៉ាំ​អាហារ​ប្រែ​អាច​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹក និង​ទល់លាមក ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ជំងឺឬ​សដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​។

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អាចធ្វើឲ្យ​ការឈឺចាប់​របស់​ជំងឺឬ​សដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​។ ហេតុផល​មួយ​ចំពោះ​រឿង​នេះ​គឺ វា​ធ្វើឲ្យ​ហើម​ច្រើន ដែល​ជាហេតុ​នាំ​ឲ្យ​អ្នកជំងឺឬ​សដូង​បាតកា​ន់តែ​មិន​ស្រួល​ក្នុង​ខ្លួន​។ ក្រៅពីនេះ​វា​ក៏​ធ្វើឲ្យ​លាមកធំ​ជាង​មុន​ផងដែរ​។

​របស់​ហិរ​
​ពិតណាស់ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ហិរ​បើសិន​ជា​អ្នក​មាន​ជំងឺ​ឬ​ស​ដូង​បាត​ហើយ​។ រឿងនេះ​នឹង​កើត​មាន​ពិត​ប្រាក​បើសិនជា​ឬ​ស​ដូង​បាត​នោះ​ទៅ​ជា​ហូរឈាម​។ អ្នក​អាច​រង​ការឈឺចាប់​ច្រើន​នៅពេល​បត់ជើងធំ​ទៀត​។

​គ្រឿង​ស្រវឹង​
​ក្នុងពេល​មាន​ជំងឺ​ឬ​ស​ដូង​បាត ចូរ​ពិចារណា​អំពី​ការចៀសវាង​គ្រឿង​ស្រវឹង​មួយរយៈ​ទៅ​។ នេះ​ដោយសារ​តែ​គ្រឿង​ស្រវឹង​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹក ដែល​ជាហេតុ​នាំ​ឲ្យ​ទល់លាមក​។ ក្រៅពីនេះ គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​គ្រាន់តែ​ពោះវៀន​ធ្វើ​ចលនា​ក៏​បណ្តាល​ឲ្យ​ឈឺចាប់​ខ្លាំង​ដែរ​។

​កាហ្វេ​
​កាហ្វេ​មិន​ខុសគ្នា​នឹង​គ្រឿង​ស្រវឹង​ឡើយ គឺ​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដូចគ្នា​។ ការ​ខ្សោះ​ជាតិ​ទឹក​ពិតជា​មិនល្អ​ឡើយ​មិន​ខ្វល់​ថា​អ្នក​មាន​ជំងឺ​ឬ​ស​ដូង​បាត ឬ​អត់​នោះទេ​។ យក​ល្អ​គួរតែ​ចៀសវាង​កាហ្វេ​សិន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។