បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ​ឡើង​ត​បណ្តាញ​ខ្សែកាប ​ធ្លាក់​ស្លាប់

ខេត្តកំពង់ចាម ៖ បុគ្គលិក​របស់​ក្រុមហ៊ុនទូរស័ព្ទ​ ក្នុងស្រុក​មួយ​ ឈ្មោះ ​វី  សុភា​ច  ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ​ភូមិ​ព្រែក​ទួ​ក ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បាន​ឡើង​លើ​បង្គោល​បេតុង​ ដើម្បី​ត​បណ្តាញ​ខ្សែកាប​ អ៊ី​ន​ធើ​ណិ​ត ដែល​មាន​កម្ពស់​ ប្រហែល​៧​ម៉ែត្រ ​ត្រង់ចំណុច​ក្បាលស្ពាន​ពង្រ ស្ថិត​នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ចៃដន្យ​ដាច់​ខ្សែ​ក្រ​វ៉ា​ត់ ​ជា​ហេតុ​បណ្តាល​ឲ្យ​ ធ្លាក់​មក​លើ​ដី​ ស្លាប់​ភ្លាម​ៗ។

ហេតុ​ការ​ណ៏​នេះ​កើតឡើង  នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦  បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ  និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ផង​ដែរ​។​លោក​វរ​សេនី​យ៏​ទោ ប្រេង ហ៊ី​ម  អធិកា​នគរបាល​ស្រុក​កោះសូទិន ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​បុគ្គលិក​ឈ្មោះ ភា​ច  បាន​មក​ឡើង​លើ​បង្គោល​បេតុង​ដើម្បី​ត​បណ្តាញ​ខ្សែកាប​សម្រាប់​ប្រើប្រាស់​ ដល់​អ្នក​ភូមិ​ពង្រ​នៅ​តាម​ផ្ទះ  និង​តាម​ហាង​កាហ្វេ​នានា ដើម្បី​ងាយស្រួល​ចុច​ទូរស័ព្ទ​ដៃ​តាមដាន​មើល​ពី​ប្រ​តិ្ត​ការ​ព័ត៌មាន​ផ្សេង ​ៗ  ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​រាល់ថ្ងៃ​។​លោក​វរ​សេនី​យ៏​ទោ ប្រេង ហ៊ី​ម  អធិការ​នគរ បាល​ស្រុក​កោះសូទិន ប្រាប់​បន្ត​ថា  ក្នុង​ពេល​ដែល​កំពុង​តែ​ឡើង​ត​បណ្តាញ​ខ្សែកាប​នោះ​ចៃដន្យ​ស្រាប់តែ​ដាច់​ ខ្សែ​ក្រ​វ៉ា​ត់​ដែល​ពាក់​នៅ​នឹង​ចង្កេះ​ជា​ហេតុ​បណ្តាល​ឲ្យ​ធ្លាក់​មក​លើ​ ដី​ស្លាប់​មួយ​រំពេច គ្រានោះ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ  ក៏​ប្រញាប់​រាយការណ៍​មក​លោកនាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ពង្រ​។

​ហើយ​ក្រោយ​ពី​បានដឹង​ហេតុ​ការ​ណ៏​នេះ​ក៏​រាយ​ការ​ណ៏​បន្ត​មក​រូប​លោក​ និង​បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ បច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​សាកសព​ត្រឹមត្រូវ  ហើយ​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដែល​ជន​រង​គ្រោះ​បម្រើ​ការ ដើម្បី​គេ​ចាត់​ឲ្យ​តំណាង​មក​ទទួលយក​សព​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រៀបចំ​ ធ្វើបុណ្យ​តាម​ប្រពៃណី​។​លោក​វរ​សេនី​យ៏​ទោ ប្រេង ហ៊ី​ម  អធិការ​នគរបាល​ស្រុក​កោះសូទិន​បញ្ជាក់​ថា បុគ្គលិក​ខាងលើ​បាន​ឡើង​តែ​ម្នាក់ឯង​ក្រោយ​ពី​កើតហេតុ គេ​មិន​បានឃើញ​បុគ្គលិក​ផ្សេង​ទៀត​នោះ​ទេ  ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​សព​ត្រូវ​បាន​ត្រៀម​ប្រគល់​ឲ្យ​ទៅ​ខាង​ ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ក្នុងស្រុក​មួយ  និង​នាំ​បន្ត​ទៅ​ឲ្យ​ក្រុម​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត  ៕

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ​ឡើង​ត​បណ្តាញ​ខ្សែកាប ​ធ្លាក់​ស្លាប់
បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ​ឡើង​ត​បណ្តាញ​ខ្សែកាប ​ធ្លាក់​ស្លាប់
បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ​ឡើង​ត​បណ្តាញ​ខ្សែកាប ​ធ្លាក់​ស្លាប់
បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ​ឡើង​ត​បណ្តាញ​ខ្សែកាប ​ធ្លាក់​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត