អ្នកលក់លៀសហាល ឆ្នាំ២០១៦ ពិតជាគួរឲ្យ ស្រលាញ់មែន !

ភ្នំពេញ៖ នៅក្នុងសម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើន ទៅលើការតុបតែងខ្លួន ជាមួយស្ទីលប្លែកៗ ពីអ្នកលក់ម៉ាំល្ហុង អ្នកលក់លៀសហាល ដែលជានិច្ចកាល ពួកគេតែងតែបង្ហាញ ទេពកោសល្យប្លែកៗ របស់ពួកគេ ដូចជាការតុបតែងខ្លួន ស្អាតគូមុខប្លែកៗ ដើរលក់និងច្រៀង ដើរលក់តាមផ្លូវជាដើម ។

នៅថ្ងៃនេះ Looking TODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជាមួយកុមារម្នាក់ ដែលមានសាច់ឈាម ស្រស់ថ្លា មុខមាត់គួរឲ្យ ស្រលាញ់ក្នក់ក្នាញ់ ដោយកុមារដែលមាន វ័យជាង ១០ឆ្នាំរូបនេះ ត្រូវបានអ្នកលេង Facebook យកមកបង្ហោះពោលសរសើរថា ក្មេងម្នាក់នេះពូកែនិយាយ កំប្លែងមានគំនិត ឆ្នៃប្រឌិតជាដើម ហើយលើសពីនេះ ប្រសិនបើទស្សនិកជនចង់ ជួបអ្នកលក់ លៀសហាលរូបនេះ អាចទៅម្តុំផ្លូវ បឹងត្របែកបាន ។

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាទាំងអស់គ្នា ចង់ដឹងថាអ្នកលក់ លៀសហាលនោះ មានភាពក្រមិចក្រមើមគួរឲ្យស្រលាញ់ យ៉ាងណាខ្លះ ៕

អ្នកលក់លៀសហាល ឆ្នាំ២០១៦ ពិតជាគួរឲ្យ ស្រលាញ់មែន !
អ្នកលក់លៀសហាល ឆ្នាំ២០១៦ ពិតជាគួរឲ្យ ស្រលាញ់មែន !
អ្នកលក់លៀសហាល ឆ្នាំ២០១៦ ពិតជាគួរឲ្យ ស្រលាញ់មែន !
អ្នកលក់លៀសហាល ឆ្នាំ២០១៦ ពិតជាគួរឲ្យ ស្រលាញ់មែន !

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត