ជម្រុះ​ Hun Sen Cup ​ថ្ងៃ​នេះ​មាន​​៧​គូ

ជម្រុះ​ Hun Sen Cup ​ថ្ងៃ​នេះ​មាន​​៧​គូ

ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​​សម្តេច​ ហ៊ុន សែន ឆ្នាំ​២០១៦​នៅ​តាម​បណ្តា​តំបន់​​ឈាន​ចូល​សប្តាហ៍​ទី​២​ហើយ​ដែល​មាន​ចំនួន​៧​គូ​​នា​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​​នេះ​​ ដែល​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​វេលា​ម៉ោង​១៥:៣០​នាទី​រសៀល​​ដូច​គ្នា។

 

ជម្រុះ​ Hun Sen Cup ​ថ្ងៃ​នេះ​មាន​​៧​គូ

ក្រុម​ខេត្ត​ក្រចេះ (រូបថត៖ ចាន់ មិថុនា)

 

ពូល​ B ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​ខេត្ត​ស្វាយរៀង​ និង​ក្រុម​​យុវជន​បឹងកេត​​កំពង់ចាម​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ខេត្ត​ព្រៃវែង។ ចំពោះ​​ពូល​ C វិញ​ ​ក្រុម​​ខេត្ត​ឧត្តមានជ័យ​ធ្វើ​ដំណើរ​ទៅ​ជួប​​​​ក្រុម​ខេត្ត​ព្រះ​វិហារ​ ខណៈ​​ក្រុម អ.ហ. ​កំពង់​ធំ​ស្វាគមន៍​ក្រុម​ក្បែរ​ខាង​សៀមរាប។

 

នៅ​ពូល​ D ក្រុម​ខេត្ត​ប៉ៃលិន​ទទួល​ក្រុម​ខេត្ត​កំពង់​ឆ្នាំ​ង និង​ពូល​ E ក្រុម​កំពង់ផែ​ស្វ័យត​ខេត្ត​ព្រះ​សីហនុ​ធ្វើ​ដំណើរ​ទៅ​ជួប​​​តទល់​នឹង​ក្រុម​ខេត្ត​កំពត​ ខណៈ​ពូល​ F ក្រុម​ក្រុម​ខេត្ត​ក្រចេះ​ទទួល​ស្វាគមន៍​ក្រុម​ខេត្ត​ស្ទឹង​ត្រែង៕

 

ពូល​ ក្រុម​ ប៉ះ ក្រុម​ កីឡដ្ឋាន​

B

ខេត្ត​ត្បូង​ឃ្មុំ​ vs ខេត្ត​ស្វាយរៀង​ ត្បូង​ឃ្មុំ​
ខេត្ត​ព្រៃ​វែង vs យុវជន​​បឹងកេត​កំពង់ចាម​ ព្រៃ​វែង​
C ខេត្ត​ព្រះ​វិហារ​ vs ខេត្ត​ឧត្តមានជ័យ​ ព្រះ​វិហារ​
ខេត្ត​កំពង់ធំ​ vs ខេត្ត​សៀមរាប​ កំពង់ធំ​
D ខេត្ត​ប៉ៃលិន​ vs ខេត្ត​កំពង់​ឆ្នាំង​ ប៉ៃលិន​
E ខេត្ត​កំពត​ vs ខេត្ត​​ព្រះ​សីហនុ​ កំពត​
F ខេត្ត​ក្រចេះ​ vs ស្ទឹង​ត្រែង​ ក្រចេះ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​