Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

Arsene Wenger ​អ្នកចាត់ការ​ក្រុម​ Arsenal ​​បាន​និយាយ​ក្រោយ​​កាំភ្លើង​ធំ​ចាញ់​ Barcelona ២-០ យប់​មិញ​ថា ​គឺ​ដោយសារ​​សមត្ថភាព​កីឡាករ​របស់​លោក​​​មិន​ទាន់​ដល់​កម្រិត​​កំពូល ដោយ​ពួក​គេ​​បាន​ត្រឹម​​​កម្រិត​ “មធ្យម” ប៉ុណ្ណោះ។

 

Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

 

​​Arsenal បាន​ភ្លាត់​នៅ​២០​នាទី​ចុង​ក្រោយ​ បន្ទាប់​ពី​ Lionel Messi ស៊ុត​នៅ​នាទី​​៧១ ហើយ​​​តារា​ឆ្នើម​រូប​នេះ​ដដែល​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ១​គ្រាប់​ទៀត​​នៅ​នាទី​៨៤ ​ជួយ​ Barcelona ឈ្នះ ២-០ នៅ​កីឡដ្ឋាន​ Emirates។

 

“យើង​បាន​ចំណាយ​​កម្លាំង​យ៉ាង​ច្រើន​ក្នុង​ប្រកួត​នេះ ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា កីឡាករ​របស់​យើង​​មាន​កម្រិត «មធ្យម» ទាំង​អស់។ ខ្ញុំ​សោកស្ដាយ ព្រោះ​ថា​​យើង​លេង​បាន​ល្អ ​តែ​នៅ​១៥​ទៅ​២០​នាទី​ចុង​ក្រោយ ​យើង​បែរ​ជា​របូត​គ្រាប់​វិញ។ ​យើង​សម​នឹង​ឈ្នះ​ប្រកួត​នេះ ​តែ​កីឡាករ​របស់​យើង​ប៉ះ​មិន​ច្បាស់។ វា​ពិត​ជា​លទ្ធផល​ខក​ចិត្ត​សម្រាប់​យប់​នេះ”។ Wenger បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត។

 

Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

 

Arsenal នឹង​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេស្ប៉ាញ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​​នៅ​ខែ​ក្រោយ ខណៈ​ដែល​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ (Wenger) ​បញ្ជាក់​ថា​​លោក​នឹង​ដាក់​ជើង​ខ្លាំងៗ​​ពេញ​ទៀត​ ដើម្បី​តទល់​ជាមួយ​ Barcelona នៅ​កីឡដ្ឋាន​ Nou Camp ​ដល់​ដង្ហើម​ចុង​ក្រោយ៕

 

-ចុចអាន៖ ទី​បំផុត ​Messi ​ស៊ុត​ចូល​ Cech ​២​គ្រាប់​ហើយ​ផ្ដាច់​ក្ដី​សង្ឃឹម Arsenal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail