វិធីការពារកុំឲ្យឆ្លងមេរោគផ្សិតចូលទៅក្នុងទ្វារមាស

ការឆ្លងមេរោគផ្សិតក្នុងទ្វារមាស ជារោគស្ត្រីដែលបណ្តាលមកពីមេរោគផ្សិត។ វាបណ្តាលឲ្យចេញកន្ទួលក្រហម, ហើម និងធ្វើឲ្យមានការឈឺចាប់។ បើយោងតាមគ្លីនិក Mayo បានឲ្យដឹងថា មានស្ត្រី ៣ក្នុងចំណោម ៤នាក់អាចប្រឈមមុខនឹងជំងឺឆ្លងមេរោគផ្សិតនេះនៅពេលណាមួយក្នុង ១ឆាកជីវិត។ ទោះបីជាយ៉ាងណា ជំងឺនេះអាចរាតត្បាតតាមរយៈការរួមភេទ, ជំងឺឆ្លងមេរោគផ្សិតនេះមិនត្រូវបានគេចាត់ទុកថា ជាជំងឺឆ្លងតាមរយៈការរួមភេទទេ។ ជាទូទៅ វិធីព្យាបាលជំងឺឆ្លងមេរោគផ្សិតនេះជាវិធីសាមញ្ញ អាស្រ័យលើអាការៈធ្ងន់ធ្ងរ។
 
វិធីការពារកុំឲ្យឆ្លងមេរោគផ្សិតចូលទៅក្នុងទ្វារមាស
មូលហេតុដែលបណ្តាលឲ្យឆ្លងមេរោគផ្សិត
ជំងឺឆ្លងមេរោគផ្សិតនេះភាគច្រើនបណ្តាលមកពីប្រភេទវីរុសផ្សិត។ វាអាចព្យាបាលបាន ហើយក្នុងករណីខ្លះ មេរោគផ្សិតនេះនឹងកើតឡើងម្តងទៀត ប្រសិនបើវិធីព្យាបាលគ្មានប្រសិទ្ធិភាព, វាអាចមកពីប្រភេទវីរុសផ្សិតខុសប្លែកពីគ្នា។ បន្ទប់ពិសោធន៏អាចជួយស្វែងរកប្រភេទនៃមេរោគផ្សិតរបស់អ្នកបាន។
អសមតុល្យនៃការលូតលាស់របស់មេរោគផ្សិតកើតឡើងអាចបណ្តាលមកពី៖
- ថ្នាំអង់ទីប្យូទិច (វាមានផ្ទុកនូវបរិមាណសារធាតុ lactobacillus ទាប, បាក់តេរីល្អៗ នៅក្នុងទ្វារមាស)
- ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
- ការមានផ្ទៃពោះ
- ភាពតានតឹង
- គេងមិនបានគ្រប់គ្រាន់
- ទទួលទានជាតិស្ករច្រើន, អាហារនាំឲ្យខូចសុខភាព
- អសមតុល្យអរម៉ូនពេលជិតមករដូវ
រោគសញ្ញានៃជំងឺឆ្លងមេរោគផ្សិតក្នុងទ្វារមាស
- រលាក
- កន្ទួលក្រហម
- ឈឺចាប់ពេលរួមភេទ
- ឈឺចាប់
- រមាស់
- លំហូរទឹកពណ៌សលាយប្រផេះ ហើយខាប់ចេញពីទ្វារមាសក្នុងបរិមាណច្រើន ឬតិច(ទោះបីជាយ៉ាងណា ពេលខ្លះជាលំហូរទឹកតែម្តង)
ធ្វើរោគវិនិច្ឆ័យលើជំងឺឆ្លងមេរោគផ្សិតក្នុងទ្វារមាសជំងឺនេះងាយនឹងធ្វើរោគវិនិច្ឆ័យ។ វិធីនេះរួមបញ្ចូលទាំងប្រវត្តិនៃការព្យាបាល និងថាតើអ្នកធ្លាប់ដែលបានឆ្លងមេរោគផ្សិតនេះពីមុនមក ឬក៏អត់។ វេជ្ជបណ្ឌិតក៏សួរអ្នកផងដែរថា តើអ្នកធ្លាប់ឆ្លងមេរោគតាមរយៈការរួមភេទ ឬក៏អត់។
បន្ទាប់មក អ្នកនឹងត្រូវបានគេពិនិត្យមើលឆ្អឹងត្រគាក។ អ្នកជំនាញផ្នែករោគស្ត្រីនឹងពិនិត្យមើលទ្វារមាស និងតំបន់ជុំវិញទ្វារមាសរបស់អ្នក ដើម្បីពិនិត្យមើល បើអាចមានសញ្ញាមេរោគឆ្លងណាមួយនៅខាងក្រៅរាងកាយ។ ហើយគេនឹងពិនិត្យមើលកស្បូន និងភ្នាសទ្វារមាស។ វេជ្ជបណ្ឌិតនឹងបញ្ជូនអ្នកទៅកាន់បន្ទប់ពិសោធន៏ដើម្បីកំណត់ពីប្រភេទនៃការឆ្លងមេរោគរបស់អ្នក។
តើវិធីមួយណាដែលមានប្រសិទ្ធិភាពបំផុតអាចព្យាបាលជំងឺឆ្លងមេរោគផ្សិតក្នុងទ្វារមាសនេះ?
វេជ្ជបណ្ឌិតនឹងកំណត់លើវិធីព្យាបាលឲ្យបានត្រឹមត្រូវ អាស្រ័យទៅតាមអាការៈធ្ងន់ធ្ងរ និងស្មុគស្មាញនៃមេរោគផ្សិត។
វិធីព្យាបាលតាមបែបធម្មតា
- ប្រើក្រែមប្រឆាំងនឹងមេរោគផ្សិត, ប្រេងលាបស្បែក, ថ្នាំគ្រាប់ ឬថ្នាំស៊ុលរយៈពេល ១-៣ថ្ងៃ។
- ប្រើថ្នាំលេប។
ស្ត្រីដែលបានធ្វើរោគវិនិច្ឆ័យមើលមេរោគផ្សិតរួចគួរតែប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីប្រើថ្នាំដែលមានប្រសិទ្ធិភាព។ ការអនុវត្តតាមវេជ្ជបណ្ឌិត នឹងធ្វើឲ្យអាការៈរបស់អ្នកជាសះស្បើយក្នុងរយៈពេល ២ខែ។
ឆ្លងមេរោគធ្ងន់ធ្ងរ
មានប្រភេទមេរោគផ្សិតជាច្រើនដែលមិនឆ្លើយតបនឹងការព្យាបាលបែបងាយៗ។ ខាងក្រោមនេះជារោគសញ្ញាធ្ងន់ធ្ងរនៃមេរោគផ្សិត៖
- ចេញក្រហមខ្លាំង, ហើម និងកន្ទួលរមាស់ដែលបណ្តាលឲ្យមានការឈឺចាប់ ឬដាច់រហែកជាលិកាទ្វារមាស។
- អ្នកបានឆ្លងមេរោគផ្សិតនេះច្រើនជាង ៤ដងក្នុង ១ឆ្នាំ
- ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ឬខ្សោយប្រព័ន្ធភាពស៊ាំ បណ្តាលមកពីការប្រើឱសថ ឬមេរោគអេដស៏។
វិធីព្យាបាលជំងឺឆ្លងមេរោគផ្សិតធ្ងន់ធ្ងរ
- ប្រើក្រែម, ប្រេងលាបស្បែក, ថ្នាំគ្រាប់ ឬថ្នាំស៊ុលរយៈពេល ១៤ថ្ងៃ
- ប្រើថ្នាំ Diffucan ២-៣ បន្ទះ (ហាមចំពោះស្ត្រីមានផ្ទៃពោះ)
- វេជ្ជបញ្ជានៃថ្នាំ Diffucan នេះមានរយៈពេលវែង ១សប្តាហ៏ត្រូវលេប ១គ្រាប់ រយៈពេល ៦សប្តាហ៏ ឬប្រើឱសថប្រឆាំងនឹងមេរោគផ្សិតក្នុងរយៈពេលវែង
- ប្រើស្រោមអនាម័យនៅពេលរួមភេទ
វិធីព្យាបាលជំងឺឆ្លងមេរោគផ្សិតតាមបែបធម្មជាតិ
-ក្រែមប្រេងដើមតែ
-ខ្ទឹមស ឬថ្នាំស៊ុលអាស៊ីតបូរិច
-ទទួលទានទឹកដោះគោជូរ ឬបញ្ចូលទៅក្នុងទ្វារមាស
វិធីការពារពីជំងឺឆ្លងមេរោគផ្សិត
- ចៀសវាងការប្រើឆ្នុក ឬសំឡីអនាម័យមានក្លិនក្រអូប
- កុំអង្គុយទាំងខោអាវសើម ជាពិសេសខោអាវងូតទឹក
- ចៀសវាងការស្លៀកខោក្នុងរឹបតឹងណែនពេក
- ទទួលទានអាហារឲ្យមានសមតុល្យល្អ
- ស្លៀកខោអាវធ្វើពីអំបោះសរសៃធម្មជាតិដូចជា កប្បាស, សូត្រ ឬឡែន
- ទទួលទានទឹកដោះគោជូរ ឬអាហារដែលមានផ្ទុកនូវសារធាតុ lactobacillus
- ចៀសវាងការប្រើទឺកលាងសម្អាតទ្វារមាស
- ឧស្សាហ៏ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់
- ហាមអង្គុយត្រាំក្នុងក្តៅឧណ្ឌៗ ឬងូតទឹកក្តៅឧណ្ឌៗញឹកញាប់៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

 

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!