ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​៧​នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង (​ខ្លា​ឃ្លោក និង​អាប៉ោង​) ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​ចិន ក្នុង​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

បុរស​ទាំង​៧​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​២​នាក់ ១-​ឈ្មោះ​កាវ យ៉ុ​ង​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ២-​ឈ្មោះ​ជិន គៀត អាយុ​៤៦ ជនជាតិ​ខ្មែរ ជា​អ្នក​បើករថយន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ៣-​ឈ្មោះ​ផ​ន ផា​ន អាយុ​៥៤​ឆ្នាំ ជា​លក់​កាហ្វេ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ៤-​ឈ្មោះ​យ៉ យាំង​ហ៊ីង អាយុ​៥៨​ឆ្នាំ ជនជាតិ​វៀតណាម ជា​ទិញ​អេ​ត​ចាយ មាន​ទីលំនៅ​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ៥-​ឈ្មោះ​វួ​ច គង់ អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​លក់ដូរ​ក្រុម​៣៥ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទីលំនៅ​ទី​៦​ឈ្មោះ​​លឹ​ម ឆាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ម្ចាស់​ទីតាំង​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ខេត្ត​ព្រះ​សីហ​នុ និង​៧-​ឈ្មោះ​គង់ រតនា ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​លក់ដូរ មាន​ទីលំនៅ​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤  ខេត្ត​ព្រះ​សីហ​នុ ។

ការ​បង្ក្រាប​ត្រូវ​កម្លាំង​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​រួម​មាន មេអាប៉ោង​ចំនួន​២, តេ​ឡេ​បញ្ជា​អាប៉ោង​១, កៅអី​១០, តុ​មានកំ​រាល​អា​ប៉ោង​១, ម៉ូតូ​២​គឿ​ង និង​ប្រាក់​រៀល​ចំនួន​២២.៥០០០​រៀល ។