នគរបាលបង្ក្រាប កន្លែងជល់មាន់ នៅឃុំក្រាំងយ៉ូវ ឃាត់ខ្លួនបាន៤នាក់

កណ្តាល ៖ ទីតាំងសង្វៀន ជល់មាន់មួយកន្លែង នៅក្នុងឃុំក្រាំង ស្រុកស្អាង ត្រូវបានកម្លាំង នគរបាលស្រុកស្អាង សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ក្រាំងយ៉ូវឆ្មក់ ចូលបង្ក្រាប ឃាត់ខ្លួន បានអ្នកញៀនល្បែង ជល់មាន់បាន៤នាក់ និងមាន់ជល់៥ក្បាល កាលពីវេលាម៉ោង ១១និង៥០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅ ក្នុងភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះទី១- ឈ្មោះ ផាន សេ ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិជម្ពូព្រឹក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវទី២- ឈ្មោះ អ៊ឹង សុខនី ភេទប្រុស អាយុ ៣២ឆ្នាំមានមុខរបរសិស្ស មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទី៣- ឈ្មោះ សួន សុបញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំមានមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកធំ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាលទី៤- ឈ្មោះ អេន យូសុះ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរទិញគោ មានទីលំនៅភូមិត្រាំខ្នា ឃុំសូទី ស្រុកបាទី ខេត្តតាកែវ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ បន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍ថា នៅចំណុចកើតហេតុមាន បើកល្បែងស៊ីសងដោយខុសច្បាប់ គឺល្បែងប្រជល់មាន់ ទើបលោកអធិការ នគរបាលស្រុក ស្អាងបានដឹកនាំ កម្លាំងចុះទៅឆ្មក់ចូលបង្ក្រាបជាក់ស្តែងឃាត់ខ្លួន បានអ្នកញៀនល្បែងជល់មាន់ចំនួន ៤នាក់ រួមទាំងអាគកចំនួន ៥ក្បាលផងដែរ និងវត្ថុតាងមួយចំនួនទៀត នាំយកមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋានចាត់ការទៅតាមផ្លូវច្បាប់ ៕