សម្ដេចតេជោ បង្ហាញ វិដេអូ តំបន់ឆ្នេរខ្សាច់ ដ៏ស្រស់ស្អាតបំផុត នៅទិសនីរតី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ វិដេអូតំបន់ឆ្នេរខ្សាច់ ដ៏ស្រស់ស្អាតបំផុត មាននៅទិសនីរតី ដែលជាសក្តានុពល ទេសចរណ៏ដល់សាធារណៈ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្តេចតេជោ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “ ឆ្នេរខ្សាច់ដ៏ ស្រស់ស្អាតបំផុត មាននៅទិសនីរតី ប្រាង្គប្រាសាទដ៏បវរ មាននៅតំបន់ទំនាបកណ្តាល សត្វស្លាបដ៏កម្រមាន នៅបឹងទន្លេសាប តំបន់ដែលមានអាកាសធាតុ ស្រទន់គ្រប់រដូវ មាននៅភូមិភាគឥសាន កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ”។

សមេ្ដចតេជោ បន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខិតខំគ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើនរបស់កម្ពុជា៕

រាជាណាចក្រមួយដែលពោរពេញទៅដោយសក្តានុពលទេសចរណ៏ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតមាននៅទិសនីរតី ប្រាង្គប្រាសាទដ៏បវរមាននៅតំបន់ទំនាបកណ្តាល សត្វស្លាបដ៏កម្រមាននៅបឹងទន្លេសាប តំបន់ដែលមានអាកាសធាតុស្រទន់គ្រប់រដូវមាននៅភូមិភាគឥសាន កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខិតខំគ្រប់បែបយ៉ាងដើម្បីភាពរីកចម្រើនរបស់កម្ពុជា។#Cambodia #KingdomofWonder #SamdechHunSen

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, February 23, 2016