រដ្ឋមន្ត្រីក្រសួង ព័ត៌មានចូលរួម ពិធីបុណ្យ មាឃបូជា ក្នុងវត្តមង្គលវ័ន

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រីព្រមទាំងក្រុមគ្រួសារ និងមន្ត្រីៗចំណុះឲ្យក្រសួងមួយចំនួន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ បានអញ្ជើញចូលរួម បុណ្យមាឃបូជា ដើម្បីរាប់បាត្រព្រះសង្ឃ ជាង២០០អង្គ នៅវត្តមង្គលវ័ន (ថ្វាយដង្គំ) ស្ថិតនៅ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP)។

តាមប្រភពនៃបុណ្យមាឃបូជា គឺជាបុណ្យមួយដើម្បី រម្លឹកដល់ថ្ងៃជាមហាមង្គល ទាំងពីរនៃព្រះសម្មាសម្ពុទ្ធ បរមគ្រូ ដែលទ្រង់ប្រកាសដាក់ព្រះជន្មាយុ សង្ខារមុនថ្ងៃចូលបរិនិព្វាន របស់ព្រះអង្គផង និងជាថ្ងៃរម្លឹកដល់ថ្ងៃ ប្រជុំចតុរង្គមហាសន្និបាត នៃព្រះអរហន្ត ទាំង១២៥០អង្គផងដែរ។ តាមទំនៀមទម្លាប់ខ្មែរ ក៏ដូចជាប្រទេសនានា ដែលកាន់ព្រះពុទ្ធសាសនាទូទាំង ពិភពលោក ពិធីបុណ្យមាឃបូជា នេះត្រូវបានពុទ្ធបរិស័ទ ប្រារព្ធធ្វើឡើងនាថ្ងៃ១៥កើត ដែលជាថ្ងៃពេញបូណ៌មី ខែមាឃ ជារៀងរាល់ឆ្នាំ៕

រដ្ឋមន្ត្រីក្រសួង ព័ត៌មានចូលរួម ពិធីបុណ្យ មាឃបូជា ក្នុងវត្តមង្គលវ័ន

រដ្ឋមន្ត្រីក្រសួង ព័ត៌មានចូលរួម ពិធីបុណ្យ មាឃបូជា ក្នុងវត្តមង្គលវ័ន