រថយន្តយីឌុបដឹកអង្ករ បើកឡើង ស្ពានអ្នកលឿង ដាច់កាឡេ រអិលចុះក្រោម តែមិនបង្ករឲ្យមានគ្រោះថ្នាក់

ព្រៃវែង៖ រថយន្តយីឌុបដឹកអង្ករ ពាក់ស្លាកលេខ តាកែវ 3A-1743 បានបើកបរឆ្លងកាត់ស្ពាន អ្នកលឿង នៅម៉ោង១២យប់ ថ្ងៃទី២២ឆ្លងចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ឡើងស្ពាន មិនរួច ហើយរអិលថយក្រោយវិញ តែសំណាងល្អ មិនមានរថយន្តឬមនុស្សនៅពីក្រោយ ស្ថិតនៅ ត្រើយខាងកើត ។

រថយន្តដឹកអង្ករនេះ មានថៅកែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះ ផ្ទុកអង្ករខ្សាយ និង អង្ករដំណើប សរុប ជាង៦០តោន ដោយដឹកចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់ខ្មែរយើង ទៅលក់ទៅប្រទេសថៃ ។ក្នុងនោះ អង្ករខ្សាយ លក់នៅភ្នំពេញ រីឯអង្ករដំណើប លក់ទៅប្រទេសថៃ។

ប្រជាពលរដ្ឋឆ្លងកាត់លើស្ពានអ្នកលឿង លើកជាចម្ងល់ថា បើរថយន្តធំៗ ផ្ទុក ធ្ងន់ៗ បែបនេះ តើស្ពាននេះអាចទ្រាំទ្របានដែរឬទេ?  ហើយ គ្រាន់តែផ្លូវជាតិលេខ១  មានជញ្ជីងបីកន្លែង គឺនៅចំណុច ជិតផ្សារប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅចំណុច កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល និងចំណុចផ្លូវចូលរោងចក្រថៃហ្ករ័ រាជធានីភ្នំពេញ ដែលបានថ្លឹង ឃើញថា រថយន្តដឹកធ្ងន់ៗនេះដែរឬទេ? ឬក៍ ទម្ងន់ផ្ទុក អង្ករជាង៦០តោន បូកសំបករថយន្ត១៧តោន សរុប ជាង៧០តោន ក្រសួងសាធារណការ អនុញ្ញាតិឲ្យ រថយន្តបើកបរលើផ្លូវធម្មតា? មិនលើសចំណុះ?

ប្រភពពត៌័មាន ពីរសមត្ថកិច្ចខ្លះលួចបង្ហើបថា រថយន្តធំៗ ដឹកអង្ករនេះមួយយប់ៗ មាន ជាង១០គ្រឿង ហើយ រថយន្តទាំងនេះចំណាយ បង់ក្រៅផ្លូវការ មួយខែៗ ប្រមាណជាង3ពាន់ដុល្លារ។