នៅថ្ងៃទី២៣ កុម្ភៈម្សិលមិញ សមត្ថកិច្ចបង្ក្រាប បទល្មើស គ្រឿងញៀន ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៣ករណី និងឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី បានចំនួន ៦នាក់ ស្ថិតក្នុងខេត្តចំនួន ៣។

យោងតាមរបាការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ៦នាក់ (ស្រី២ នាក់) វត្ថុតាង មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៩,៦១ក្រាម, គ្រឿងញៀន ២កញ្ចប់ធំ និងគ្រឿងញៀន ៣កញ្ចប់តូច។

ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើងក្នុងខេត្តចំនួន ៣ ទី១. ខេត្តបាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ៩,៤១ក្រាម, ទី២. ខេត្តកំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ២កញ្ចប់ធំ និង៣កញ្ចប់តូច និងទី៣. ខេត្តសៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់(ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង០,២ក្រាម៕

នៅថ្ងៃទី២៣ កុម្ភៈម្សិលមិញ សមត្ថកិច្ចបង្ក្រាប បទល្មើស គ្រឿងញៀន ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់