យុវជន​ខ្លះ​ មាន​ចំណូលចិត្ត​ លេង​ម៉ូតូ​ធំ


យុវជន​ខ្លះ​ មាន​ចំណូលចិត្ត​ លេង​ម៉ូតូ​ធំ

យុវជន​ខ្លះ​ មាន​ចំណូលចិត្ត​ លេង​ម៉ូតូ​ធំ

 

សំភារៈ​និយម​កំពុងតែ​ទាក់ទាញ​ចិត្ត​យុវជន​មួយចំនួន​ដែល​ចូលចិត្ត​ប្រើប្រាស់របស់ទំនើប។បច្ចុប្បន្ន​គេ​ឃើញថា​យុវជនប្រុសៗកំពុង​ពេញនិយម​នឹង​កា​ជិះ​ម៉ូធំៗដែលមាន​តម្លៃ​ថ្លៃ​និង​មាន​រាង​ស្រស់ស្អាត​គួរ​ជាទី​ចាប់អារម្មណ៍។

 
យុវជន​ខ្លះ​ មាន​ចំណូលចិត្ត​ លេង​ម៉ូតូ​ធំ

រូបតំណាង

 

មាន​វ័យ ២៥ ឆ្នាំ​ កំពុង​អង្គុយ​លើ​ម៉ូតូ​ដ៏​ស្រស់​ស្អាត​ស្ថិត​ក្នុង​ឈុត​សំលៀកបំពាក់​កីឡា យុវជន​ជាវ​ណ្ណៈ ​បាន​រៀប​រាប់ទាំង​ទឹកមុខ​ញញឹម​ថា​បច្ចុប្បន្ន​មិន​ថា​រូបលោក​និង​យុវជន​ដទៃ​ទៀត​នោះ​ទេ​ស្រឡាញ់​ម៉ូតូ​ធំ​ព្រោះ​ម៉ូតូ​ធំ​ងាយស្រួល​ជិះ។ នៅ​ពេល​ជិះ​ម៉ូតូ​ធំ​ម្តងៗ​ពេល​ទៅ​ណា​មក​ណា​វណ្ណៈ​យល់ឃើញ​ថា​មាន​អ្នក​សម្លឹង​មក​មើល​រូបលោក​ច្រើន​ធ្វើ​ឲ្យ​លោក​គិត​ថា ​វា​អស្ចារ្យ​និង​ធ្វើ​ឲ្យ​សម្រស់​លោក​កាន់តែ​ស្អាត​មួយ​កម្រិត​ថែមទៀត​ដោយសារ​ការ​ជិះ​ម៉ូតូ​ធំ។
 

វណ្ណៈ​បន្ថែមទៀត​ថា “ម៉ូតូ​ដែល​លោក​ជិះ​រាល់ថ្ងៃនេះ​មានតម្លៃ២៧០០$ គេ​ហៅថា​ម៉ូតូ​ NSX សេរី២០១៥។ ទម្រាំ​តែមាន​ម៉ូតូ​ធំ​ជិះ​នឹង​គេ​គឺថា ​វណ្ណៈ​ សុំ​លុយ​ពី​ម្តាយ​ឪពុក​ទិញ​ និង​ខំធ្វើការ​សន្សំ​លុយ​មួយចំនួន​ដោយ​ខ្លួនឯង​ផ្ទាល់​រួមទាំង​ការកាត់បន្ថយ​ការចំណាយ​ជួបជុំ​មិត្ត​ភិ​ក្ត​ផឹកស៊ី​មួយរយៈ​ពេល​ទើប​វណ្ណៈ​អាចមាន​លទ្ធភាព​ទិញ​ម៉ូតូ​ធំ​នឹង​ជិះ​បាន​ដូច​សព្វថ្ងៃ។
 

ជាមួយគ្នានេះដែរ​យុវជន​ កែវ​សុជាតិ​ ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ឆ្នាំ​ទី៣ផ្នែក​នីតិសាស្ត្រ​បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​និង​យុវជន​មួយចំនួន​សម្រេចចិត្ត​ជិះ​ម៉ូតូ​ធំ។ ការ​ជិះ​ម៉ូតូ​ធំ​គឺ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​តាម​ផ្លួ​វ​ជាពិសេស​នោះ​គឺ​ការធ្វើដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ។កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លងទៅ​ប្អូន​ជាមួយ​មិត្ត​ភិ​ក្តិ​ប្អូន​មួយក្រុម​ជិត១០ម៉ូតូ​សុទ្ធតែ​អ្នកជិះ​ម៉ូតូ​ធំ​ទាំងអស់​បាននាំគ្នា​ជិះ​ម៉ូតូ​ធំ​ទៅ​ឆ្លង​ឆ្នាំ​នៅ​កំពង់សោម។

 

បើ​ប្រៀបធៀប​នឹង​ពេល​ជិះ​ម៉ូតូ​ធំ​ជាមួយនិង​ការ​ជិះ​ម៉ូតូ​តូច​ទៅ​ផ្លូវ​ឆ្ងាយ​សុជាតិ​បាន​ប្រាប់ថា​ម៉ូតូ​ធំ​វា​មាន​ភាព​រហ័ស​សុវត្ថិភាព​ជាង​ការ​ជិះ​ម៉ូតូ​តូច​នៅពេលដែល​យើង​ជិះ​ទៅ​ផ្លូវឆ្ងាយៗតែ​យ៉ាងណា​ក៍ដោយ​ការ​ជិះ​ម៉ូ​ធំ​ត្រូវ​ចំណាយលុយ​ច្រើនជាង​ម៉ូតូ​ធម្មតា​គឺ​អ្នកជិះ​ម៉ូតូ​ធំ​ត្រូវ​ចំណាយ​ទៅលើ​ការចាក់​សាំង​ច្រើន​ព្រោះ​ម៉ូតូ​ធំ​វា​ស៊ីសាំង​ខ្លាំង​ក្នុង១០០គីឡូ​វា​ស៊ីសាំង​ប្រមាណ២ទៅ៣លីត្រ​ឯណោះ។
 

គួរ​បញ្ជាក់ថា​ ម៉ូតូ​ធំ​ជា​ម៉ូតូ​ទំនើប​ដោយមាន​តម្លៃ​ថ្លៃ​ដែល​ម៉ូតូ​ធំ​ខ្លះ​អាចមាន​តម្លៃ​រហូត១ម៉ឺន​ដុល្លា​ឬ​ខ្លះទៀត​អាចមាន​តម្លៃ​ស្មើ​តម្លៃ​រថយន្ត​ក៏មានដែរ។នេះ​បើតាម​កា​ឲ្យ​ដឹង​ពី​ក្រុមយុវជន​ដែល​កំពុង​ជិះ​ម៉ូ​ធំ​មួយចំនួន៕
 

អត្ថបទ៖ CCJ