Oppo ​បង្ហាញ​ប្រព័ន្ធ​សាក​​ថ្មី​អាច​បញ្ចូល​ថ្ម​ពេញ​ត្រឹម​១៥​នាទី

Oppo ​បង្ហាញ​ប្រព័ន្ធ​សាក​​ថ្មី​អាច​បញ្ចូល​ថ្ម​ពេញ​ត្រឹម​១៥​នាទី

ក្នុង​ព្រឹត្តិការណ៍​ MWC ដែល​ប្រារព្ធ​ឡើង​នា​ទីក្រុង​ Barcelona ​ ក្រុមហ៊ុន​ Oppo បាន​បង្ហាញ​ប្រព័ន្ធ​សាក​ថ្មី​ដែល​អាច​បញ្ចូល​ថាមពល​ថ្ម​បាន​យ៉ាង​លឿន។

 

Oppo ​បង្ហាញ​ប្រព័ន្ធ​សាក​​ថ្មី​អាច​បញ្ចូល​ថ្ម​ពេញ​ត្រឹម​១៥​នាទី

 

ប្រព័ន្ធ​សាក​ថ្មី​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Super VOOC ដែល​វា​មាន​សមត្ថភាព​អាច​បញ្ចូល​ថ្ម​ទំហំ​ ២៥០០mAh ឲ្យ​ពេញ​បាន​ចំណាយ​ពេល​ត្រឹម​១៥​នាទី​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​ពេល​៥​នាទី​ វា​អាច​បញ្ចូល​ថ្ម​បាន​៤៥% ​នៃ​ថាមពល​ថ្ម​សរុប។

 

Oppo ​បង្ហាញ​ប្រព័ន្ធ​សាក​​ថ្មី​អាច​បញ្ចូល​ថ្ម​ពេញ​ត្រឹម​១៥​នាទី

 

ប្រព័ន្ធ​សាក​ថ្មី​នេះ​អាច​ប្រើ​បាន​ជា​មួយ​រន្ធ​ micro-USB និង​ USB Type-C ហើយ​ទាម​ទារ​ឲ្យ​ប្រើ​ជា​មួយ​ដុំ​សាក​ Super VOOC Flash Charger ដែល​ជា​ដុំ​សាក​​ថ្មី​និង​ពិសេស​មួយ។

 

​​​​គួរ​បញ្ជាក់​ថា​ Super VOOC នៅ​ជា​បច្ចេកវិទ្យា​ស្ថិត​ក្នុង​ការ​ពិសោធ​នៅ​ឡើយ​ ប៉ុន្តែ​ក្រុមហ៊ុន​សង្ឃឹម​ថា​នឹង​អាច​ដាក់​បញ្ចូល​វា​ទៅ​ក្នុង​ស្មាតហ្វូន​ជំនាន់​ថ្មី​​នា​ថ្ងៃ​អនាគត​បាន៕

 

ចុច​អាន៖ ​បច្ចេកវិទ្យា​ Dual Pixel ​​លើ​កាមេរ៉ា​​ Galaxy S7 & S7 Edge ពិត​ជា​អស្ចារ្យ​​មែន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​GSMArena