(Video Highlights) Messi បង្កើត​ភាព​អស្ចារ្យដើម្បីយកឈ្នះ Arsenal នៅកីឡ​ដ្ឋាន Emirates

Lionel Messi បាន​ធ្វើ​ឲ្យ​ក្រុម Arsenal រង​នូវ​ការ​ឈឺ​ចុក​ចាប់ ខណៈ​ដែល​​គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​ពីរ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​​នៃ​ក្រុម Barcelona រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​របស់​គេ​​​ទទួល​ជ័យ​ជម្នះ ២-០ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុ​ងក្រោយ​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Champions League ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វ​គ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អង្គារ​។

messi-vs-arsenalលោក Luis Enrique គ្រូ​បង្វឹក​របស់ក្រុម Barcelona បាន​និយាយ​ដោយ​កំ​ប្លែង​ក្នុង​សប្តាហ៍នេះ​ថា អ្វី​ដែល​រូប​លោក​​ត្រូវ​តែ​ធ្វើ​​គឺ​ការ​ស្រែក «ពាក្យ​វេទ​មន្ត» សម្រាប់ Messi, Neymar និង Luis Suarez ឲ្យ​​បញ្ចេញ​មហិត​រិទ្ធ​ដើម្បី​ផ្តួល​ក្រុម​កាំ​ភ្លើង​ធំ​។ ក្នុង​ការ​ប្រកួត​នេះ Messi បានក្លាយ​ជា​អ្នក​ធ្វើ​​តាម​ការ​អំ​ពាវនាវ​របស់​គ្រូ​បង្វឹក​ខ្លួន​ជា​មួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​តង់​ទី​២ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​អេ​ស្ប៉ញមួយ​នេះ បាន​សង្គ្រោះ​ការ​វាយ​សម្រុក​ដ៏ខ្លាំង​ក្លា​ពី​សំណាក់​ក្រុមរ​បស់​លោក Arsene Wenger ដើម្បី​​គេច​ចេញពី​កីឡ​ដ្ឋាន Emirates ជាមួយ​នឹង​​លទ្ធផល​មួយ​ដែលអាច​ធ្វើ​ឲ្យក្រុមម្ចាស់ផ្ទះ​​ត្រូវ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើក​​ទី​៦​ជាប់​ៗ​គ្នា​​។ ក្រុម​កំពុង​នាំមុខ​នៅ​លើ​តារាង La Liga មួយ​នេះ ដែលកំពុង​តែ​ប្រមាញ់​រក​ការ​ឈ្នះ​ពាន​ European Cup ជា​លើក​ទី​៦​របស់​ពួកគេ បច្ចុប្បន្ន មិន​ស្គាល់​ចាញ់​សោះ​​ក្នុង​ចំណោម​ការ​ប្រកួត​៣៣​លើក​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ ក្នុងនោះ​រាប់ប​ញ្ចូល​ទាំង​ការ​ទទួល​ជ័យ​ជម្នះ​១៤លើក​ពី​ការ​ប្រកួត​១៥​លើក​ចុ​ងក្រោយ​ផង​ដែរ​។

ក្រោយ​ពី​​ជួប​ភាព​រីក​រាយ​​តាម​រយៈ​ការ​បំពេញ​តួនាទីយ៉ាងល្អ​របស់ Messi វា​នឹងផ្តល់​ការ​លំ​បាក​ដ៏​ធំមួយ​សម្រាប់​ក្រុម Arsenal ក្នុង​ការ​​ឈាន​ទៅ​ប្រកួត​​ជើង​ទី​២​នៅកីឡ​ដ្ឋាន Camp Nou នា​ថ្ងៃ​ទី​១៦ ខែ​មីនា​។ លោក Enrique បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​អ្វី​ដែល​យើង​ធ្វើនៅ​ថ្ងៃ​នេះ​ចាប់​តាំង​ពី​ចាប់​ផ្តើម​ប្រកួត​។ ខ្ញុំ​ចូល​ចិត្ត​ពី​របៀប​ដែល​យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​យើង​មានការ​​គ្រប់​គ្រង​បាល់​ជា​ច្រើន​។ គូ​ប្រកួត​របស់​យើង​បាន​​ការ​ពារ​រាល់​កីឡាករ​ទាំង​អស់​នៅ​ពាក់​កណ្តាល​តារាង ប៉ុន្តែ យើង​​នៅ​​តែ​ធ្វើ​បាន​ល្អ​»​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia