(Video Highlights) ខ្សែ​​បម្រើ Sturaro សង្គ្រោះ Juventus ក្នុងការតាម​​ស្មើ​ Bayern Munich

ខ្សែ​​បម្រើ Stefano Sturaro បាន​​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​ពេល​ក្រុម​ខ្លួន​បញ្ចប់​ក្នុងលទ្ធ​ផលស្មើ ២-២ ជា​មួយ​នឹងក្រុម Bayern Munich ខណៈ​ដែលក្រុម Juventus បាន​សង្គ្រោះ​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយរ​បស់​ពួកគេ​កាល​ពីថ្ងៃ​អង្គារ​។

bayern-vs-juventusBayern បាន​ធ្វើ​ការ​គ្រប់គ្រង​ទាំង​ស្រុង​ក្នុង​ការ​ប្រកួត​នៅលើកីឡ​ដ្ឋាន Juventus និង​បាន​រក​គ្រាប់​បាល់​នាំមុខ​នៅនាទី ទី​៤៣​តាម​រយៈ​​កីឡាករ Thomas Mueller​។ ខ្សែ​បម្រើស្លាប Arjen Robben បាន​បន្ថែម​ការ​នាំមុខ​របស់​ក្រុម​អាល្លឺ​ម៉ង់​មួយនេះនៅនាទី ទី​៥៥ ប៉ុន្តែ Bayern ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៣ បាន​ធ្វើ​ឲ្យ​ខក​ខាននូវ​ឱកាស​ជាច្រើន នៅមុនពេល​កីឡាករ Paulo Dybala បាន​ស៊ុត​បាល់​បញ្ចូល​​ទី​មួយ​គ្រាប់​វិញនៅនាទី​ ទី​៦០ ហើយ Sturaro បាន​គ្រាប់​បាល់​តាម​ស្មើ​ក្នុង​រយៈ​ពេល​១៤​នាទី​ចុង​ក្រោយ​។ វា​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ស្ថិតក្នុង​កម្រិត​ស្មើ​គ្នា បើ​ទោះ​បី​​បើ​ធៀប​ទៅនឹង​ការ​បង្ហាញ​​ពី​ទម្រង់លេង ​ក្រុមរ​បស់​លោក Pep Guardiola នឹង​មាន​ប្រៀប​ក្នុង​ការ​ឈ្នះកៅ​អី​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោយ​ពីការ​ប្រកួត​ជើង​ទី​២​ក្នុង​រយៈ​ពេល​បី​សប្តាហ៍ខាង​មុខ​ទៀត​ក៏​ដោយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Guardiola មិន​បាន​បង្ហាញពី​ក្តី​សង្ឃឹម​អ្វីឡើយ​។

គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ ដែល​បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ចាប់​អារម្មណ៍​ទៅនឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​របស់ក្រុម Bayern នោះ បាន​ឲ្យ​ដឹង​ថា៖ «Juventus បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាលពី​​ឆ្នាំមុន មិន​មែន​ពួក​យើង​ឡើយ​។ យើង​មិនមែនកំពុង​តែ​ប្រកួត​ជា​មួយនឹង​ក្រុមមួយ​ដែល​មកពី​ខេត្ត​​​ឡើយ​»​។ លោក Guardiola ដែល​នឹង​​ទៅ​ចូល​កាន់​តំណែងនៅ​ឯ​ក្លិប Manchester City នៅ​រដូវ​ក្តៅ​ខាង​មុខនោះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ជា​មួយ​នឹង​របៀប​ដែល​យើង​បានលេង​។ វា​ជា​ការ​ប្រកួត​មួយ​ក្នុង​​​ចំណោម​ការ​ប្រកួត​ក្នុង​អាជីព​​របស់​ខ្ញុំ​ដែល​ខ្ញុំ​ចង់​ចង​ចាំ​បំផុត​»​៕

ទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia