៧ យ៉ាង ជួយឲ្យសុដន់រួចផុតពីភាពយារធ្លាក់ ហើយតឹងណែនក្នុងពេលដ៏ខ្លី

មនុស្សស្រីគ្រប់រូបនៅលើលោកនេះសុទ្ធតែប្រាថ្នាចង់បានទម្រង់សុដន់ស្អាតបំផុត។ ប៉ុន្តែគួរឲ្យស្តាយ រឿងនេះមិនអាចទៅរួច ក៏ព្រោះតែដំណើរនៃភាពយារធ្លាក់របស់ធម្មជាតិស្របទៅនឹងអាយុ នៅពេលសុដន់បាត់បង់រូបរាង និងភាពយឺត។ ជាធម្មតា វាកើតឡើងចំពោះស្ត្រីក្នុងវ័យច្រើនជាង ៤០ឆ្នាំ ប៉ុន្តែបញ្ហាយារធ្លាក់អាចឆាប់កើតឡើង ដោយសារតែកត្តាផ្សេងៗដូចជា ការបំបៅដោះកូន, មានផ្ទៃពោះ, រាំងរដូវ, ស្រក ឬឡើងទម្ងន់ឆាប់រហ័ស, ធ្វើលំហាត់ប្រាណ, កង្វះសារធាតុចិញ្ចឹម, ការជក់បារី, សេពគ្រឿងស្រវឹង និងពាក់អាវទ្រនាប់មិនសមល្មម។ បញ្ហាសុដន់យារធ្លាក់ក៏អាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរដូចជា ជំងឺមហារីក ឬរបេង។
 
៧ យ៉ាង ជួយឲ្យសុដន់រួចផុតពីភាពយារធ្លាក់ ហើយតឹងណែនក្នុងពេលដ៏ខ្លី
សុដន់ផ្ទុកទៅដោយជាតិខ្លាញ់ ភ្ជាប់ជាមួយជាលិកា និងក្រពេញទឹកដោះ។ ដើម្បីរក្សាសុខភាព និងរូបរាងរបស់សុដន់បាន វាទាមទារឲ្យអ្នកថែរក្សាឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន ដើម្បីថែរក្សាសុដន់ឲ្យបានល្អ៖
១. ត្រសក់ និងស៊ុតលឿង
ម៉ាស់ត្រសក់ និងស៊ុតលឿងអាចជួយលើកសុដន់របស់អ្នកមិនឲ្យយារធ្លាក់។ ស៊ុតលឿងសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនដែលនឹងអាចជួយការពារពីភាពយារធ្លាក់, ស្របពេលដែលត្រសក់ផ្តល់នូវសារធាតុរឹតបណ្តឹងស្បែកតាមធម្មជាតិ។
របៀបធ្វើ
បុកត្រសក់ឲ្យម៉ត់ ហើយបន្ថែមស៊ុតលឿង ១គ្រាប់, បឺរ ឬក្រែម១ស្លាបព្រាបាយចូល។
លាបវាលើសុដន់របស់អ្នក ហើយរង់ចាំរយៈពេល ១ម៉ោង។ បន្ទាប់មក លាងសម្អាតនឹងទឹកត្រជាក់។ ប្រើម៉ាស់បិតនេះយ៉ាងហោចណាស់ឲ្យបាន ១ម្តងក្នុងមួយសប្តាហ៏។
២. ស៊ុតស
ស៊ុតសមានផ្ទុកនូវសារធាតុជួយរឹតបន្តឹងស្បែក និងសារធាតុចិញ្ចឹម ដែលនឹងជួយការពារពីភាពយារធ្លាក់។ បរិមាណលីពីតនឹងជួយទាញស្បែកឲ្យបានតឹងណែនជុំវិញសុដន់។
វាយស៊ុតសឲ្យបានសព្វល្អ រួចប្រើវាលាបលើសុដន់របស់អ្នក រង់ចាំរយៈពេល ១ម៉ោង។
បន្ទាប់ពី ១ម៉ោងហើយ លាងសម្អាតសុដន់ដោយប្រើទឹកត្រសក់ ឬទឹកខ្ទឹមបារាំង មុនពេលលាងសម្អាតនឹងទឹកត្រជាក់។ ប្រើស៊ុតសនេះឲ្យបាន ១ម្តងក្នុងមួយសប្តាហ៏។
៣. ធ្វើលំហាត់ប្រាណ
ទម្លាប់ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃជារឿងមួយដែលគួរធ្វើ ប្រសិនបើអ្នកចង់ការពារសុដន់ពីភាពយារធ្លាក់។ ការធ្វើលំហាត់ប្រាណគួរតែយកចិត្តទុកដាក់ទៅលើជាលិកាសុដន់ និងសាច់ដុំនៅជុំវិញដើមទ្រូង។ ព្យាយាមច្របាច់ និងទាញដើមទ្រូង, លើកដៃ, អាវ៉ង់, លើកដុំដែក។ អ្វីដែលសំខាន់ ត្រូវពាក់អាវទ្រនាប់កីឡា ឬអាវទ្រនាប់ជំនួយ ក្នុងពេលហាត់ប្រាណ។
៤. ម៉ាស្សាដោយប្រេងអូលីវ
ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ដែលអាចជួយការពារពីការបំផ្លាញរបស់ធាតុវិទ្យុសកម្ម និងភាពយារធ្លាក់។ ប្រេងអូលីវក៏អាចជួយពង្រឹងគុណភាពស្បែកផងដែរ។
ចាក់ប្រេងអូលីវលើបាតដៃរបស់អ្នក រួចញីបាតដៃទាំង ២ចូលគ្នាដើម្បីបង្កើតជាកម្តៅ បន្ទាប់មកម៉ាស្សាលើសុដន់ពីក្រោមឡើងលើ។ ធ្វើបែបនេះរយៈពេលប្រហែល ១៥នាទី ដើម្បីពង្រឹងលំហូរឈាម និងជម្រុញដល់ការជួសជុលកោសិកា។ អនុវត្តម្តងទៀតឲ្យបាន ៤-៥ដងក្នុង ១សប្តាហ៏ ហើយព្យាយាមប្រើប្រេងដទៃផ្សេងទៀតសម្រាប់ម៉ាស្សាដូចជា ប្រេងអាល់ម៉ុង, ដីឥដ្ឋ, ផ្លែប័រ ឬប្រេងចូចូបា។

៥. បឹរ
បឺរមានផ្ទុកនូវវីតាមីន E, វីតាមីនដែលអាចជួយរឹតបន្តឹងស្បែក និងធ្វើឲ្យសុដន់តឹងណែនល្អ។ លើសពីនេះទៀត វាអាចជួយជួសជុលកោសិកាខូចនៅក្នុងរាងកាយដែលបណ្តាលមកពីសកម្មភាពរបស់ធាតុវិទ្យុសកម្ម។ លាបបឺរពេញទាំងសុដន់របស់អ្នក, ម៉ាស្សាពីក្រោមឡើងលើ និងជាចលនារង្វង់រយៈពេលប្រហែលពី ១០-១៥នាទី។ រង់ចាំរយៈពេល ១០នាទី បន្ទាប់មកលាងសម្អាតនឹងទឹកត្រជាក់។ អនុវត្តម្តងទៀតឲ្យបាន ៣-៤ដងក្នុងមួយសប្តាហ៏។
៦. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជារុក្ខជាតិផ្តល់អត្ថប្រយោជន៏បំផុត ដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយប្រឆាំងនឹងធាតុវិទ្យុសកម្មនៅក្នុងរាងកាយ។ ប្រើសាច់ប្រទាលលាបលើសុដន់របស់អ្នក និងម៉ាស្សាថ្នមៗជាចលនារង្វង់រយៈពេលប្រហែល ១០នាទី។ រង់ចាំរយៈពេល ១០នាទីទៀត បន្ទាប់មកលាងសម្អាតសុដន់របស់អ្នកនឹងទឹកក្តៅឧណ្ឌៗ។ អនុវត្តបែបនេះឲ្យបាន ៤-៥ដងក្នុងមួយសប្តាហ៏។
ជម្រើសផ្សេងមួយទៀតគឺ ត្រូវលាយសាច់ប្រទាលកន្ទុយក្រពើ, ក្រែមសម្រាប់ផ្សំអាហារ និងទឹកឃ្មុំ ១ស្លាបព្រាបាយដូចៗគ្នា។ លាបវាលើសុដន់របស់អ្នក បន្ទាប់មកលាងសម្អាតវាចេញនឹងទឹកក្តៅឧណ្ឌៗ ក្រោយរយៈពេល ១៥នាទី។ ប្រើវិធីព្យាបាលនេះឲ្យបានម្តងក្នុងមួយសប្តាហ៏។
៧. ផ្លែទទឹម
ផ្លែទទឹម ជាប្រភេទផ្លែឈើដ៏កម្រមួយប្រភេទជួយប្រឆាំងនឹងភាពចាស់ ជួយការពារពីភាពយារធ្លាក់។ គ្រាប់ផ្លែទទឹមនេះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យសុដន់តឹងណែនល្អ។ យកសំបកផ្លែទទឹមមកកិនឲ្យម៉ត់ រួចដុតកម្តៅជាមួយនឹងប្រេងស្ពៃខៀវ។ ម៉ាស្សាលើសុដន់ជាចលនារាងរង្វង់រយៈពេលពី ៥-១០នាទីជារៀងរាល់ល្ងាច មុនពេលចូលគេង។ ផ្ទុយទៅវិញ អ្នកអាចប្រើប្រេងគ្រាប់ផ្លែទទឹម ដើម្បីម៉ាស្សាដើមទ្រូងឲ្យបាន ២-៣ដងក្នុង ១ថ្ងៃក៏បាន។
ជម្រើសមួយផ្សេងទៀតគឺ លាយប្រេង ៤ស្លាបព្រាកាហ្វេជាមួយនឹងផ្លែទទឹមម៉ត់ស្ងួត ១ស្លាបព្រាកាហ្វេ។ ដាក់វាដុតកម្តៅ ហើយទុកវាឲ្យត្រជាក់មុនពេលម៉ាស្សាសុដន់របស់អ្នក។
ធ្វើវាម្តងទៀតឲ្យបាន ២ដងក្នុងមួយសប្តាហ៏៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៧ យ៉ាង ជួយឲ្យសុដន់រួចផុតពីភាពយារធ្លាក់ ហើយតឹងណែនក្នុងពេលដ៏ខ្លី