បវរកញ្ញា​អាមេរិក​ទទួល​មរណភាព​ព្រោះ​គ្រោះ​ថ្នាក់​ចរាចរណ៍


បវរកញ្ញា​អាមេរិក​ទទួល​មរណភាព​ព្រោះ​គ្រោះ​ថ្នាក់​ចរាចរណ៍

អតីត​បវរកញ្ញា​រដ្ឋ New Jersey នាង Cara McCollum បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ មួយ​សប្ដាហ៍​ក្រោយ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ។

 

បវរកញ្ញា​អាមេរិក​ទទួល​មរណភាព​ព្រោះ​គ្រោះ​ថ្នាក់​ចរាចរណ៍

 

ទំព័រ Facebook “Prayers for Cara” ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​ថា អតីត​បវរកញ្ញា New Jersey អាយុ ២៤ ឆ្នាំ បាន​លាចាក​លោក​ហើយ​ កាល​ពី​វេលា​ម៉ោង ៤និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​មុន​នេះ។ ស្រី​ស្អាត​រូប​នេះ​ធ្លាប់​ដណ្ដើម​បាន​មកុដ​បវរកញ្ញា New Jersey កាល​ពី​ឆ្នាំ ២០១៣ និង​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​អាមេរិក​។ ទំព័រ Facebook ដដែល​នេះ​ក៏​បាន​ប្រាប់​ផង​ដែរ​ថា មុន​ពេល​ស្លាប់ Cara បាន​សម្រេច​ចិត្ត​ថា​នឹង​បរិច្ចាគ​សរីរាង្គ​ខាង​ក្នុង​ទាំង​អស់​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដទៃ​ទៀត។

 

បវរកញ្ញា​អាមេរិក​ទទួល​មរណភាព​ព្រោះ​គ្រោះ​ថ្នាក់​ចរាចរណ៍

ថ្ងៃ​ទី ១៥ខែ​កុម្ភៈ នៅ​ពេល​កំពុង​បើក​រថយន្ត Ford Mustang នៅ​លើ​ផ្លូវ​លេខ ៥៥ ក្នុង​រដ្ឋ New Jersey អតីត​បវរកញ្ញា​អាយុ ២៤ ឆ្នាំ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​តក់​ស្លុត​ដោយ​សារ​តែ​នាង​បើក​លឿន​ពេក​នៅ​ពេល​ដែល​កំពុង​មាន​ភ្លៀង​ធ្លាក់​ជោកជាំ។ ដោយ​សារ​តែ​មិន​ដាក់​​ខ្សែ​ក្រវាត់​សុវត្ថិភាព នារី​អភ័ព្វ​អាយុ ២៤ ឆ្នាំ​បាន​រង​របួស​ជា​ទម្ងន់។​ Cara ត្រូវ​បាន​គេ​ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ក្រោយ​ពេល​កើត​ហេតុ​ ហើយ​ក្រុម​គ្រួសារ​របស់​អតីត​បវរកញ្ញា New Jersey បាន​រំពឹង​ថា​ស្ថានភាព​របស់​នាង​នឹង​ប្រសើរ​ឡើង តែ​ជា​អកុសល​សុខភាព​របស់​នាង​កាន់​តែ​ខ្សោយ​ទៅ​ៗ​ និង​បាន​ចាក​ចេញ​ជា​រៀង​រហូត​នៅ​ថ្ងៃ​ទី ២២ មុន​នេះ។

Cara បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ល្បី​ឈ្មោះ Princeton និង​បាន​ក្លាយ​ជា​អ្នក​អាន​ព័ត៌មាន​ក្រោយ​មក។ ក្រោយ​ពេល​ទទួល​បាន​ពាន​បវរកញ្ញា New Jersey នាង​បាន​បន្ត​ការងារ​នេះ ៦ ខែ​ទៀត​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ SNJ Today៕

 

បវរកញ្ញា​អាមេរិក​ទទួល​មរណភាព​ព្រោះ​គ្រោះ​ថ្នាក់​ចរាចរណ៍

Cara និង​មិត្តប្រុស​កាល​នៅ​រស់

 

ចុចអាន៖Kendall Jenner ប្រាប់ Harry Styles ឲ្យ​ងូត​ទឹក​ឲ្យ​ច្រើន​​ ​ព្រោះ​ស្អុយ​ក្លៀក​ខ្លាំង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖nydailynews