ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​វ័យ​ប្រហែល​​ជា​ង២០​ឆ្នាំ​​​ លោត​សម្លាប់​ខ្លួន​ពីលើ​​ផ្ទះ​​​ជាន់ទី​២បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​​ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៣​​និង​​២០​នាទី​​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​​កុ​ម្ភៈ ​តាម​បណ្តោយ​ផ្លូវ​​លេខ​៦១​កែង​ផ្លូវ​លេខ​​៨៦ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ស្ត្រី​ម្នាក់​ជា​ជនជាតិ​រៀត​ណា​ម​សញ្ជាតិ​ចិន​មិន​​ដឹងថា​ឈ្លោះ​ប្រ​កែ​ត​គ្នា​ជាមួយ​​​សង្សារ​​ដែល​​ជា​ជនជាតិ​ចិន​ដូច​គ្នា​​បម្រើ​ការ​​ងារ​​នៅ​ក្លឹ​ប​ពី​​រឿង​អ្វី​​នោះទេ ​​​ហើយ​​បុរស​​ជា​សង្សារ​ក៏​​នាំ​ស្ត្រី​​​​​​រូប​​នេះ​​​​ចេញ​ពី​ក្លឹប​ទៅ​ផ្ទះវិញ​ ​ហើយ​​បុរស​ជា​សង្សារ​ក៏​​បាន​ត្រឡប់​ទៅ​ធ្វើ​​វិញ​ធម្ម​តា​ ​ខណៈ​ដែល​​ស្ត្រីជន​ជាតិចិន​ទៅ​​ដល់​ផ្ទះ​ក៏​បាន​លោត​ពី​ផ្ទះ​ជាន់​ទី​២​ចុះ​មក​ក្រោម​​បណ្តាល​ឱ្យ​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​​តែ​ម្តង ​​ហើយ​សន្តិសុខ​បាន​​ទូរស័ព្ទ​​ហៅ​​បុរស​ជា​សង្សារ​ឱ្យ​មក​មើល​​​ ៕