ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ប៉ៃលិន ៖ ទារិកា​កំពុងដេក​ក្នុងអង្រឹង​ ប៊ិះ​នឹង​​ត្រូវ​រថយន្ត​សណ្តោង​​​បុក​​ស្លាប់ ខណៈ​​ដាច់​​ខ្សែ​​​​រេ​ចង្កូត​​ទៅ​ខាង​ស្តាំ​ដៃបុក​ចូល​ក្នុង​ផ្ទះ​​របស់​​​ប្រជាពលរដ្ឋ​ ​ហើយត្រូវ​​ឪពុក​​​ក្រឡេក​ឃើញ​ទាន់ ក៏​ស្ទុះ​​ទៅ​​ទាញ​អង្រឹង​​ចេញ ទើប​រួច​ផុត​​​ពីគ្រោះថ្នាក់​ ​។ ​

​ហេតុការណ៍រន្ធត់នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ កុម្ភៈ ២០១៦ ស្ថិត​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​​៥៧ ទល់មុខ​វត្ត​រតន​​សោភ័ណ ហៅ​វត្ត​កោង​កាង ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​​ឱ្យ​ដឹង​​ថា ម្ចាស់​ផ្ទះ១-​ឈ្មោះងួ​ន សំបូរ ភេទ​ស្រី អាយុ​២៦​​ឆ្នាំ ជា​អាជីវករ ​ត្រូវបា​ន​​ទាមទារ​​ឱ្យ​ស​ង​ចំនួន​៦០០​ដុល្លារ ។ ជនរងគ្រោះ​ទី​២​-ឈ្មោះផ​ន សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានកូន​ស្រី​តូច​​ម្នាក់ ​អាយុ​២​ឆ្នាំ​​២​ខែ រង​ការ​ខូចខាត​​បាន​​ទាមទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ ​។ ចំណែក​អ្នក​​បើកបរ​រថយន្ត​បង្កឈ្មោះ​ម៉ាត់ យ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ
អ៊ិ​ស្លា​ម ​មាន​រថយន្ត​កាម​រី​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-19 11 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

​ប្រភព​បន្ត​​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ខូចហើយ​ម្ចាស់​បាន​ជួលរថយន្ត​សាំង​យ៉ុ​ង​ឱ្យ​អូស​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ ពេល​ដល់​ចំ​ណុច​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង ​ប៊ិះ​នឹង​បុក​របាំង​ចែក​ទ្រូងផ្លូវ ។ ពេល​នោះ​ម្ចាស់ខំប្រឹង​បួង​ចង្កូត​ទាញ​មក​ខាងស្តាំ​វិញ ស្រាប់តែ​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង បើ​ទោះបីជា​ម្ចាស់​ខំប្រឹង​ជាន់​ហ្វ្រាំង​ក៏​មិន​ស៊ី ហើយ​ប៊ិះ​នឹង​បុក​កិន​ទារិកា​ក្នុង​អង្រឹង​ស្លាប់​ថែម​ទៀត​ផង ។ តែ​សំណាងល្អ​ ពេល​ឪពុក​ឃើញ​រថយន្ត​កំពុង​តម្រង់​មក​ចូល​ក្នុងផ្ទះ​ក៏​ចាប់​ទាញ​អង្រឹង​កូន​ចេញ ទើប​រួច​ផុត​ជីវិត​តែ​ម្តង ។