សាលា​បង្រៀន​ច្នៃ​ម៉ូដ​មួយ​ ​ទទួល​តែ​ប្រាក់​រៀល ទោះ​បី​មាន​អ្នក​រិះ​គន់​ថា​ «ជោរ»​


សាលា​បង្រៀន​ច្នៃ​ម៉ូដ​មួយ​ ​ទទួល​តែ​ប្រាក់​រៀល ទោះ​បី​មាន​អ្នក​រិះ​គន់​ថា​ «ជោរ»​

សាលា​បង្រៀន​ច្នៃ​ម៉ូដ Max Real បាន​ប្រកាស​ទទួល​តែ​ប្រាក់​រៀល​ អស់​រយៈ​ពេល​ជាង ៧ ឆ្នាំ​មក​ហើយ​ បើ​ទោះ​បី​រង​ការ​រិះ​គន់​​ពី​មតិ​មួយ​ចំនួន​ថា «ជោរ» ឬ «ខុស​គេ​តែ​ឯង»។

 

លោក​ ហេង បូរ៉ា នាយក​សាលា​ Max Real បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ​​​គឺ​ដោយ​សារ​លោក​ចង់​រួម​ចំណែក​លើកស្ទួយ​ប្រាក់​រៀល​​ ទោះ​បី​មិន​បាន​ទាំង​អស់​ ក៏​បាន​មួយ​ចំណែក។ ម្យ៉ាង​វិញ​ទៀត​អតិថិជន​របស់​លោក​ភាគ​ច្រើន​ជា​និស្សិត​ ហេតុ​នេះ​ហើយ​លោក​ចង់​បណ្ដុះ​គំនិត​ឱ្យ​ពួក​គេ​ស្រឡាញ់​ប្រាក់​រៀល​។

 

សាលា​បង្រៀន​ច្នៃ​ម៉ូដ​មួយ​ ​ទទួល​តែ​ប្រាក់​រៀល ទោះ​បី​មាន​អ្នក​រិះ​គន់​ថា​ «ជោរ»​

 

«ខ្ញុំ​ទៅ​ស្រុក​គេ​ ដូច​ជា​វៀតណាម​អី ​យើង​ត្រូវ​ដូរ​លុយ​ដុង​ដើម្បី​ចាយ តែ​ងាក​មក​ស្រុក​យើង​វិញ​គឺ​ចម្រុះ​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​យក​តែ​លុយ​រៀល​បើ​ទោះ​មាន​អ្នក​ខ្លះ​រិះ​គន់​ថា​ខ្ញុំ​ស៊ី​ជោរ​អី​​ក៏​ដោយ!»។ លោក​បូរ៉ា​អះអាង។

 

កាល​ពី​៦​ខែ​មុន​ សាលា​ Max Real បាន​លើក​​បដា​ធំ​ៗ​ថា ទទួល​តែ​ប្រាក់​រៀល ក្នុង​គោល​បំណង​ជូន​ដំណឹង​ជាមុន​ដល់​អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ទីនោះ​ត្រៀម​ប្រាក់​រៀល​ទៅ​។ ព្រោះ​កន្លង​មក​​មាន​អតិថិជន​ខ្លះ​អន់​ចិត្ត​ ដែល​មិន​ព្រម​ឱ្យ​ដំណឹង​មុន​ ចំណែក​អ្នក​ខ្លះ​ដើរ​ចេញ​ក៏​មាន។ នេះ​បើ​តាម​ការ​អះអាង​របស់​អគ្គនាយក​រូប​នេះ។

 

សាលា​បង្រៀន​ច្នៃ​ម៉ូដ​មួយ​ ​ទទួល​តែ​ប្រាក់​រៀល ទោះ​បី​មាន​អ្នក​រិះ​គន់​ថា​ «ជោរ»​

 

Max Real ជា​សាលា​បង្រៀន​ច្នៃ​ម៉ូត​ដែល​ផ្ដោត​សំខាន់​ទៅ​លើ សំណង់ ស្ថាបត្យកម្ម​ តុបតែង​លម្អ​ និង Photoshop ​។ ក្រៅពី Max Real នៅ​មានហាងជាច្រើនទៀតដែលប្រកាសទទួលតែប្រាក់រៀល ដែលមានដូចជា ហាងប៊ឺហ្គឺរ Lotteria   ឱសថស្ថាន ចំរើន​ ច័ន្ទលីដា ជាដើម៕

 
អត្ថបទ៖ ណេង ណេង
រូបថត៖ Facebook Max Real​​​