Nicky Wu​ និង​ Cecilia​នឹង​រៀបការ​នៅ​ខែ​ក្រោយ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​តៃ​វ៉ាន់​មួយ ​បាន​រាយការណ៍​ថា​ តារា​ចម្រៀង​សម្តែង​តៃវ៉ាន់​ ប្រុស ​Nicky W​u ​និង​តារា​សម្តែង​នាង ​Cecilia Liu​នឹង​រៀប​អាពាណ៍ពិពាណ៍ ​នៅ​កោះ​បាលី​ ខែ​ក្រោយ​នេះ។​ គូស្វាមី​ភរិយា​នេះ​បាន​អញ្ជើញ​ភ្ញៀ​វ​ដែល​ជា​សាច់​ញាតិ​ពួក​គេ​​ទាំង​ពីរ​ដែល​ជិត​ស្និទ្ធិ ​ប្រហែល​មួយ​រយ​នាក់​រួម​ទាំង​មិត្ត​ភក្តិ​ និង​មិត្ត​រួម​អាជីព​ជា​ច្រើន​នាក់​ផង​ដែរ​ត្រៀម​នឹង​ចូល​រួម​ក្នុង​ ថ្ងៃ​មង្គល​ខាង​មុខ​រ​បស់​ពួក​គេ​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែ​មិនា​ខាង​មុខ។​តារា​ស្រី​និង​តារា​ប្រុស​ទាំង​ពីរ​ដួ​ង​នេះ ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តាំង​ពី​ខែ​មករា​ឆ្នាំ​២០០៥​មក​ម្លេះ​ ទើប​តែ​កំណត់​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​នៅ​ចុង​ខែ​មិនា​ខាង​មុខ  ​ចំពោះ​ការងា​រពួក​ គេ​ទាំង​ពីរ​នៅ​តែ​មមាញឹក​ស្ទើរ​រ​ក​ពេល​សម្រាក​គ្មាន​។តាម​ការ​ពិត​ទៅ ​កូន​កម្លោះ​និង​កូន​ក្រមុំ​ កំពុង​តែ​ធ្វើ​ការ​យ៉ាង​មមាញឹក ​ដែល​ពួក​គេ​កំពុង​ តែ​ថត​ខ្សែ​ភាព​យន្ត​ថ្មីៗ​ដើម្បី​ដាក់​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា​ផង​ដែ​រ។​ នៅ​ពេល​ដែល​សួរ​តើ​​នឹង​យក​បុត្រ​​ភ្លាម​ដែល​ឬ​ទេ​បន្ទាប់​ពី​រៀបការ​រួច​? Cecilia បាន​ឆ្លើយ​ ថា​៖‍«យើង​ទាំង​ពីរ​រវល់​រាង​ខ្លួន ខណះ​មនុស្ស​ម្នា​​​ក់​​កំពុង ដេក ខ្ញុំ​កំពុង​ធ្វើការ ​ចឹង​ហើយ​មាន​តែ​ទ្រាំ​ ទៅ​តាម​ពេល​វេលា​ទៅ​ចុះ‍‍»៕​
Nicky Wu​ និង​ Cecilia​នឹង​រៀបការ​នៅ​ខែ​ក្រោយ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com