Coutinho ចង់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ Liverpool


Coutinho ចង់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ Liverpool

Philippe Coutinho សង្ឃឹម​ថា​ខ្លួន​នឹង​អាច​ជួយ Liverpool ឈ្នះ​ពាន Capital One Cup ជា​លើក​ដំបូង ចាប់​តាំង​ពី​ឆ្នាំ២០១២មក ហើយ​ក៏​ជា​ពាន​​ទី១ សម្រាប់​រូបគេ​ជាមួយ​ក្លឹប​ក្រោយ​ផ្ទេរ​មក​កាន់ Anfield ពី Inter ក្នុង​ឆ្នាំ ២០១៣។

 

Coutinho ចង់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ LiverpoolCoutinho ចង់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ Liverpool

 

ខ្សែបម្រើ​អន្តរជាតិ​ប្រេស៊ីល ទើប​នឹង​ជា​ពី​របួស​សរសៃ​ពួរ​កាល​ពី​ពេល​ថ្មី​ៗ ត្រូវ​មាន​ភារកិច្ច​សំខាន់ជួយ Liverpool លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ ទល់ Manchester City នៅ​កីឡដ្ឋាន​ជាតិ Wembley ក្នុង​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ។

 

កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ “ប្រកួត​ផ្ដាច់ព្រ័ត្រ​ពិតជា​សំខាន់​ណាស់ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​មើល​រំលង​ការ​ប្រកួត Europa League ទល់នឹង Augsburg ដែរ។ ការ​ឈ្នះ​ពាន​ជាមួយ Liverpool មាន​ន័យ​ធំធេង​បំផុត​សម្រាប់​ខ្ញុំ។ ពួក​យើង​មាន​ឱកាស​ល្អ​ដណ្ដើម​ពាន ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​លទ្ធភាព”។

 

Liverpool ធ្លាប់​បំបាក់ City ក្រៅ​ដី ៤-១ ម្ដង​រួច​មក​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោកKlopp កាល​ពី​ខែ វិច្ឆិកា ​តែ​ឆ្លើយ​តប​នឹងបញ្ហា​នេះ​កីឡាករ​មាឌ​ល្អិត​ល្បឿន​លឿន​បាន​ប្រាប់​ថា៖ “ខ្ញុំ​មិន​យក​លទ្ធផល ដែល​យើង​ធ្លាប់​ឈ្នះ ៤-១ នៅ Etihad មក​ជា​សំអាង​ឡើយ ព្រោះ​គ្រប់​ការ​ប្រកួត​តែង​ប្រែប្រួល សំខាន់​យើង​ត្រូវ ខំ​ប្រឹង​ឲ្យ​បាន​ល្អ​បំផុត​ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង”៕

 

ចុចអាន៖ Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail