បើក​ឆាក​​បាល់ទះ​​ Leo Cup ​​​Division B ម្សិល​មិញ កក្រើក​អូឡាំពិក​​


បើក​ឆាក​​បាល់ទះ​​ Leo Cup ​​​Division B ម្សិល​មិញ កក្រើក​អូឡាំពិក​​

​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​​ស្រាបៀ​រ​លីអូ ​( Leo Cup National Volleyball 2016) បាន​បើក​ឆាក​​កម្មវិធី​ប្រកួត​​ក្នុង​ក្របខ័ណ្ឌ​ Division B ​​កាល​ពី​ល្ងាច​​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​ម្សិលមិញ​នេះ​​នៅ​វិមាន​​​ពហុ​កីឡដ្ឋាន​ជាតិ។

 បើក​ឆាក​​បាល់ទះ​​ Leo Cup ​​​Division B ម្សិល​មិញ កក្រើក​អូឡាំពិក​​ សកម្ម​ភាព​​​កំពុង​ប្រកួត​(យុវជន​សាមគ្គី​៖ ខៀវ ) (សមាគម​និស្សិត៖ ក្រហម )

 

​ព្រឹត្តិការណ៍​​ប្រកួត​ក្នុង​ថ្ងៃ​បើក​ឆាក​វគ្គ​​ជម្រុះ​​មណ្ឌល​ភ្នំពេញ​នេះ​មាន​​ចំនួន​៣​គូ ដែល​គូ​ទី១ ក្រុម​យុវជន​​សាមគ្គី​​ចាញ់​ក្រុម​​សមាគម​និស្សិត​៣-០(១០​-២៥)(២៥-២៧)(២០-២៥)។ ​ក្រុម​បុរី​កីឡា​ឈ្នះ​ក្រុម​​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ (PSE) ៣-១(២០-២៥)(២៥-១១)(២៥-១៥)(២៥-១៤)  និង​ក្រុម​​យុវជន​ទំពាំង​ស្នង​ឫស្សី​ចាញ់​យុវជន​សង្កាត់​ព្រែក​ឯង​៣-១(២០-២៥)(២២-២៥)(២៥-១៩)(១៨-២៥)។ ជា​មួយ​គ្នា​នោះ​ដែរ​ក្រុម​​​បាល់ទះ​របស់​ខេត្ត​កំពង់​ចាម​ប្រកួត​មិត្ត​ភាព​ចាញ់​ក្រុម​​វិសាខា​៣-១​ផង​ដែរ។

 

​​​​ក្រុម​ដែល​មាន​ឈ្មោះ​​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Division ​B ​មាន​ចំនួន​៨ ​បែង​ចែក​ជា​ពីរ​ពូល Aនិង​ B ​​ពូល​នីមួយ​ៗ​មាន​ចំនួន ៤​​ក្រុម។ ពីរ​ក្រុម​ដែល​ឈ្នះ​ជយលាភី​លេខ ១​ និង​លេខ​២ ​ក្នុង​ក្របខ័ណ្ឌ​ Division B  នឹង​បាន​ឡើង​ទៅ​​​លេង​បង្គ្រប់​ចំនួន ៨​ក្រុម​ជាមួយ​ក្រុម​​ចំនួន ៦​ដែល​កំពុង​រង់ចាំ​​​​​ក្នុង​ក្របខ័ណ្ឌ​ Division A ។

 

ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​មាន​សមភាព​ និង​តម្លាភាព​ ក្រុម​កីឡាករ​អាជីព​ទាំង ៦​ក្រុម​នា​ឆ្នាំ​២០១៥​កន្លង​មក​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​មណ្ឌល​ ផ្សេងៗ​ឡើយ ​រួម​មាន​៖ ក្រុម​បញ្ជា​ការដ្ឋាន​​អង្គរក្ស ក្រុម​វិសាខា​ ក្រុម​ក្រសួងមហាផ្ទៃ​ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក្រុម​សាលា​ខេត្ត​កំពង់ចាម និង​កងពលធំ​លេខ​៣​ខេត្ត​ព្រះវិហារ ។

 

LEO Cup National Volleyball 2016 បាន​ធ្វើ​ការ​បែង​ចែក​ជា​២​ប្រកួត​ធំៗ​គឺ៖

• DIVISION A ជា​កម្មវិធី​ប្រកួត​សម្រាប់​ក្រុម​កីឡាករ​អាជីព​ដែល​មាន​កម្រិត​បច្ចេកទេស​ខ្ពស់
• DIVISION B ជា​កម្មវិធី​ប្រកួត​សម្រាប់​​ក្រុម​កីឡាករ​ពន្លក​ថ្មី

 

តារាង​​ក្រុម​​ក្នុង ​Division B

.រ​

ពូល​A

ពូល B

យុវជន​សាមគ្គី​

​​យុវជន​ទំពាំង​ស្នង​ឫស្សី​

យុវជន​បុរី​កីឡា​

យុវជន​ភ្នំពេញ​ថ្មី​

អង្គការ​​ដើម្បី​ស្នាម​ញញឹម​កុមារ​(PSE)

វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា​

៤​

សមាគម​និស្សិត​

យុវជន​សង្កាត់​ព្រែក​ឯង​

 

-សម្រាប់​កម្ម​វិធី​ប្រកួត​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នេះ​​វិញ​មាន

តារាង​កម្មវិធី​ប្រកួត​

កាល​បរិច្ឆេទ​

​​ក្រុម​

​​​ប្រកួត​

ក្រុម​

ម៉ោង​

​​ពូល​

២៤/០២​/១៦​

​​យុវជន​ភ្នំពេញ​ថ្មី​

VS

វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា​

:៣០​

B

យុវជន​សាមគ្គី​

Vs

អង្គការ​​ដើម្បី​ស្នាម​ញញឹម​កុមារ​(PSE)

:០០​

A

សមាគម​និស្សិត​

Vs

យុវជន​បុរី​កីឡា​

:៣០​

A

 

បើក​ឆាក​​បាល់ទះ​​ Leo Cup ​​​Division B ម្សិល​មិញ កក្រើក​អូឡាំពិក​​

 

បើក​ឆាក​​បាល់ទះ​​ Leo Cup ​​​Division B ម្សិល​មិញ កក្រើក​អូឡាំពិក​​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​