កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ


កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

Antonio Conte ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីតាលី​បច្ចុប្បន្ន​ បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លឹប​ Chelsea ហើយ ដើម្បី​ឡើង​ដឹក​នាំ​ក្រុម​តោ​ខៀវ ជំនួស​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​​ Guus Hiddink​ នៅ​រដូវ​កាល​ក្រោយ។

 

កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

 

​​បើ​តាម​កាសែត​អ៊ីតាលី La Gazzetta dello Sport បាន​ឲ្យ​ដឹង​​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​​ថា ​កិច្ច​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រវាង​ Conte និង​​ក្លឹប​ Chelsea ​បាន​​សម្រេច​រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ម្ចាស់​ក្លឹប​តោ​ខៀវ​លោក​ Roman Abramovich ​ហៅ​ជា​ផ្លូវ​ការ ពេល​គ្រូ​បង្វឹក​វ័យ​​៤៦​ឆ្នាំ​រូប​នេះ បញ្ចប់​កុងត្រា​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី ក្រោយ​​ចប់​ Euro 2016 ប៉ុណ្ណោះ។

 

​រីឯ​អ្នកចាត់ការ​ Massimiliano Allegri ​របស់​ក្រុម​ Juventus ក៏​ជា​គោលដៅ​របស់​ Chelsea ដែរ ប៉ុន្តែ​​អ្នក​ចាត់ការ​វ័យ​៤៨​ឆ្នាំ​រូប​នេះ ​អាច​នឹង​នៅ​បន្ត​ជាមួយ​ក្រុម​ជើង​ឯក​អ៊ីតាលី​ទៀត បន្ទាប់​ពី​ក្លឹប​​ត្រៀម​ដំឡើង​ថ្លៃ​ឈ្នួល​ឲ្យ ក្នុង​កិច្ចសន្យា​ថ្មី។

 

​ចំណែក​ឯ​ Diego Simeone ​អ្នកចាត់ការ​ក្រុម​ Atletico Madrid ​ក៏​ជា​គោលដៅ​សំខាន់​របស់​លោក​ Abramovich ​ដូច​គ្នា ​ប៉ុន្តែ​អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ​រូប​នេះ ចង់​នៅ​ដឹក​នាំ​ក្លឹប​អេស្ប៉ាញ​ទៀត ខណៈ​ដែល​ពួកគេ​ត្រៀម​ផ្ទេរ​ទៅ​លេង​នៅ​កីឡដ្ឋាន​ថ្មី​កៅអី ៦ម៉ឺន​៩​ពាន់​នាក់​ និង​ដើម្បី​​បន្ត​ប្រជែង​​ពាន​រង្វាន់​ La Liga ជាមួយ​​ក្រុម Barcelona និង​ Real Madrid ផង​ដែរ៕

 

​* ​ស្ថិតិ​ដឹក​នាំ​របស់​លោក ​Antonio Conte៖

 

កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

 

 

-ចុចអាន៖ កីឡាករ​ Chelsea ៩៩% ចង់​ឲ្យ​ Hiddink ដឹក​នាំ​រដូវ​​កាល​ក្រោយ​ទៀត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail