លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

Galaxy S7 ​គឺ​ជា​ស្មាតហ្វូន​កំពូល​ចុងក្រោយ​របស់ Samsung ​នាពេល​បច្ចុប្បន្ន ដោយ​ត្រូវ​បាន​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់​ផលិត ដើម្បី ​ប្រកួតប្រជែង​ជាមួយ​ស្មាតហ្វូន​ទំនើបៗ​របស់​ក្រុមហ៊ុន​ដទៃ ពិសេស​គឺ iPhone ​របស់ Apple និង​ស្មាតហ្វូន LG តែ​ម្ដង។ យ៉ាងណា ក្រុមហ៊ុន​ក៏​ទើប ​បាន​ប្រកាស Galaxy S7 និង S7 Edge អម​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​កាលពី​ថ្ងៃទី 21 ​កន្លងមក។ ប្រិយមិត្តមានធ្លាប់គិតទេថា S7 ​បើ​ប្រៀបធៀប​នឹង Galaxy S ជំនាន់​មុនៗ​ វាមាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាងណា? ខាង​ក្រោម​នេះ​គឺ​ជា ចំណុច​សំខាន់ ៥យ៉ាង​ដែល​លោក​អ្នក​អាច​កំពុង ​ចង់​ដឹង​អំពីកំពូលស្មាតហ្វូនមួយនេះ៖


1-ជា​ស្មាតហ្វូន​ទំនើប​មាន​រូបរាង​ទាន់សម័យ បំពាក់​អេក្រង់ 5,1​ អ៊ីញ Super AMOLED quad-HD។ វា​ត្រូវ​បាន​បំពាក់​មុខងារ​ពិសេស Always On ​ងាយស្រួល​មើល notification, calendar ​និង​ម៉ោង​ពេល​បាន​ដោយ​មិន​ចាំបាច់​ដោះ​សោ។
2-​បំពាក់​មុខងារ​ពី​មុន​ត្រលប់​មក​វិញៈ រន្ធ microSD ​មាន​វិញហើយ​បច្ចេកវិទ្យា​មិន​ចូល​ទឹក ដែល​ធ្លាប់​មាន​នៅ​លើ S5 តែ​ត្រូវ Samsung ដក​ចេញ​ពីនៅលើជំនាន់ S6 ​ពេល​នេះ ត្រូវ​ក្រុមហ៊ុន​នាំ​យក​មក​វិញ ​ទាំង​អស់។ វា​អាច​ធន់​នឹង​ជម្រៅ​ទឹក 1 ម៉ែត្រ រយៈពេល 30 នាទី។
3-សមត្ថភាព​ដំណើរការ​រឹតតែ​ខ្ពស់ៈ S7 នឹង​មាន​ជម្រើស ​ក្នុង​ការ​ប្រើ​ឈីប​អង្គ​ប្រតិបត្តិ​ផ្សេង​គ្នា គឺ Snapdragon 820 និង Exynos ​ផ្អែក​លើ​ទីផ្សារ ហើយ​មានទំហំ RAM 4GB។ ដោយសារ បំពាក់ CPU ចុងក្រោយ ហើយ RAM ធំ នឹង​ធ្វើឲ្យ​ទូរស័ព្ទ​មាន​សមត្ថភាព​បំពេញ​មុខងារ​បាន​រឹតតែ​ល្អ​ជាង​មុន។
4-កែលំអ​លើ​គុណភាព​កាមេរ៉ាៈ Sensor កាមេរ៉ា​ខាង ​ក្រោយ​មាន​ទំហំ 12MP ​ផ្ដល់​ពន្លឺ​រូប​ភ្លឺ​ជាង​មុន 95% ​បើ​ប្រៀបធៀប​នឹង S6។ មិន​តែ​ប៉ុណ្ណោះ S7 ​មាន f1.7 aperture ​និង super-fast autofocus ដែល​មាន​ល្បឿន​លឿន​ក្នុង​ការ​ចាប់​​យក​រូបភាព។
5-ថ្ម​ធំ​ជាង​មុនៈ ថ្ម​នៅ​លើ S7 ​មាន​ទំហំ 3000nAh ​ធំ ​ជាង Galaxy S6។ វា​ក៏​មាន​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​ដូច​ជំនាន់​មុនៗ​ដែរ។
គួរបញ្ជាក់ផងដែរថា Galaxy S7 អាចនឹងមានលក់នៅលើទីផ្សារពាក់កណ្ដាលខែមីនាខាងមុខ ឫឯតម្លៃវិញយើងនៅមិនទាន់ដឹងច្បាស់នៅឡើយ បើមានការលេចលឺអំពីតម្លៃនៅពេលណានោះ យើងខ្ញុំនឹងបញ្ជាក់នៅពេលក្រោយៗ ទៀត។

លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

---------------------------------------

ដោយ: ខន​ សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com លក្ខណៈ​​ពិសេស ៥​យ៉ាង​​ដែល​​លោក​អ្នក​កំពុង​ចង់​ដឹង​អំពី​កំពូល​ទូរស័ព្ទ Galaxy S7

ចុះថ្ងៃទី 24 ខែកម្ភៈ ឆ្នាំ 2016 ម៉ោង 9:20 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ