សារមន្ទីរតម្លៃ រាប់លានដុល្លារ របស់កូរ៉េខាងជើង ដែលមានវត្តមាននៅ ក្នុងប្រទេសកម្ពុជា

សៀមរាប៖ បើយោងទៅតាម ប្រភពព័ត៍មានរបស់គេហទំព័រ aljazeera.com បានសរសេរថាកូរ៉េខាងជើង នឹងទាញប្រមូលបាន ប្រាក់ចំណូលយ៉ាងច្រើន សន្ធឹកសន្ធាប់ពីសារមន្ទីរ មួយកន្លែងរបស់ខ្លួនដែល បានសាងសង់ឡើងរួចរាល់ នឹងបើកឲ្យដំណើរការ ចាប់ពីខែធ្នូកន្លងមក។

លោក យិត ចាន់តារារ័ត្ន នាយកចាត់ការទូទៅ នៃសារមន្ទីរ Angkor Panorama Museum បានឲ្យដឹងថា ការវិនិយោគក្រោមគម្រោង ទឹកប្រាក់ប្រមាណជា ២៤លានដុល្លារ វាត្រូវបានប្រើប្រាស់ ក្រុមអ្នកវិចិត្រករចំនួន ៦៣នាក់ និងបានធ្វើការយ៉ាងជោគជាំ អស់រយៈពេលជាង ១ឆ្នាំ ក្នុងការបញ្ជប់ការគូរនៅ ក្នុងសារមន្ទីរទាំងមូលដែល យើងជឿជាក់ថា វាបានក្លាយជារូបគំនូរប្រភេទ paronama ដែលធំជាងគេបង្អស់ នៅក្នុងតំបន់អាស៊ីខាងកើត ប៉ុន្តែវិចិត្រករទាំងនោះ ត្រូវបានដឹងថា មិនមែនជាជនជាតិខ្មែរនោះ ទេហើយក៏មិនប្រាកដថា មកពីកូរ៉េខាងជើង ឬយ៉ាងណានោះដែរ។

អ្នកទស្សនាជាច្រើនរយនាក់ ជារៀងរាល់ថ្ងៃត្រូវបាន ស្វាគមន៍មកដល់ នៃសារមន្ទីរ Angkor Panorama Museum ដោយរូបគំនូរមួយផ្ទាំងដ៏ធំ នៃព្រះកេសព្រះពុទ្ធកំពុងញញឺម។ ជាប្រភេទសារមន្ទីរ ដែលប្រមូលផ្តុំទៅ ដោយរូបភាពបែប panorama វាមានទីតាំងស្ថិតនៅក្បែរ នឹងប្រាសាទអង្គរវត្ត។ នៅខាងក្នុងអគាររូបភាព ដ៏ធំសម្បើមតាមបែប panorama ត្រូវបានផូសឡើង ប្រវែងប្រមាណជា ១១ម៉ែត្រ គិតចាប់ពីការ៉ូលខាងក្រោម ទៅទល់នឹងពិដានដែល វាបានកំពុងពិពណ៌នាឲ្យអ្នក ទស្សនាបានឃើញកាន់តែច្បាស់ ពីកេរ្ត៍ឈ្មោះអាណាចក្រអង្គរ ក្នុងសតវត្សទី១២។

នៅផ្នែកមួយនៃរូបគំនូរ ដែលមានប្រវែងសរុប ១២៣ម៉ែត្រ បានបង្ហាញពីរូបភាពកម្មករ ទាំងហ្វូងកំពុងលី និងអូសដុំថ្មផ្ទាំងធំៗ នឹងផ្នែកផ្សេងទៀតនៃផ្ទាំងគំនូរ បានមានរូបភាពផ្ទៃដី ដ៏ល្វឹងល្វើយព្រៃឈើ បឹងបួរ និងរូបភាពនៃការធ្វើសង្គ្រាម គ្នាយ៉ាងវក់វីរវាង ទាហានខ្មែរ និងសត្រូវដែលត្រូវ បានគេដឹងថា សរុបរូបគំនូរ មនុស្សមាន ទៅដល់ជាង ៤៥០០០នាក់ រូបនៅក្នុងផ្ទាំង គំនូរទាំងមូល។

លោក យិត ចាន់តារារ័ត្ន បានបន្ថែមទៀតថា សារមន្ទីររបស់កូរ៉េខាងជើង មួយនេះត្រូវបាន ធ្វើការសហការគ្នា រវាងអជ្ញាធរអប្សរា ដែលប្រាក់ចំណេញ ក្នុងរយៈពេល ១០ឆ្នាំតំបូង នឹងត្រូវប្រគល់ទៅខាងភាគី កូរ៉េខាងជើងហើយនឹង ត្រូវបែងចែកគ្នា ម្នាក់ពាក់កណ្តាលនៅ សម្រាប់រយៈពេល ១០ឆ្នាំ បន្ទាប់ដែលចុងក្រោយ វានឹងក្លាយជាកម្មសិទ្ធិ របស់រាជរដ្ឋាភិបាល ទាំងមូលនៅក្នុង តំណាក់កាលនេះ៕