ទំនាស់ពាក្យសំដី ជាមួយប្រពន្ធ ដេញប្រពន្ធចេញ ពីបន្ទប់ រួចចងកសម្លាប់ខ្លួនឯង

កណ្តាល ៖ បុរសម្នាក់មានទំនាស់ ពាក្យសំដីជាមួយប្រពន្ធ រួចហើយដេញប្រពន្ធ ចេញពីបន្ទប់ដាក់គន្លឹះសម្ងំចងក សម្លាប់ខ្លួនស្លាប់បាត់ កាលពីម៉ោង២១និង៣០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល ភូមិព្រែក សំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជរងគ្រោះឈ្មោះផាត តុលា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរបើកបររថយន្តដឹក ទំនិញរោងចក្របោកគួក រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

នគរបាលបានបន្តថា បើយោតាមប្រពន្ធរបស់ជនរងគ្រោះរៀបរាប់នោះថា មុនពេលកើតហេតុពួកគាត់បាន ទំនាសសំដីជាមួយគ្នាបន្តិចបន្តួច ហើយជនរងគ្រោះបានដេញប្រពន្ធចេញពីក្នុងបន្ទប់គេង រួចបានចាក់គន្លឹះទ្វារ ហើយពេលនោះប្រពន្ធនិងអ្នកជិតខាង បានព្យាយាមហៅឲ្យជនរងគ្រោះបើកទ្វារដែរ ប៉ុន្តែជនរងគ្រោះមិន ព្រមបើក ដោយឃើញស្ថានភាពមិនល្អក៏នាំគ្នាគាស់ទ្វារបន្ទប់ លុះពេលគាស់ទ្វារបន្ទប់បានចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះបានយកខ្សែអង្រឹងចងកនិងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ នគរបាល បានចុះទៅពិនិត្យសាកសព រួចហើយសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងក សម្លាប់ខ្លួន ដោយខ្លួនឯង ពិតប្រាកដមែន និងបានប្រគល់ប្រគល់សាកសព ទៅឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ទំនាស់ពាក្យសំដី ជាមួយប្រពន្ធ ដេញប្រពន្ធចេញ ពីបន្ទប់ រួចចងកសម្លាប់ខ្លួនឯង