កម្ពុជារំដោះដីជាង ១៤០០ គីឡូម៉ែត្រ ក្រឡាចេញពីមីន

ភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានរំដោះផ្ទៃដី ជាង១៤០០គីឡូម៉ែត្រ ក្រឡា ហើយចេញពីមីន ដែលនៅសេសសល់ ពីសម័យសង្រ្គាមកាលពីអតីតកាល។

លោកខៀវ កាញារីទ្ធ បានលើកឡើងបែបនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងឱកាសទិវាពិភពលោកអំពីមីន ២៤កុម្ភៈ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសរសេរនៅក្នុងបណ្តាញទំនងទំនាក់សង្គម កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈថា  ការយល់ដឹង និងប្រយ័ត្នអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ កម្ពុជាបានចាប់ផ្ដើម បោសសំអាតគ្រាប់មីន ជាលក្ខណៈមនុស្សធម៌ និងជាបន្ទាន់នៅឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ដីបង្ក បង្កើនផល សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ របស់ប្រជាជនភៀសសឹក មកពីតាមព្រំដែនកម្ពុជា-ថៃ៕

កម្ពុជារំដោះដីជាង ១៤០០ គីឡូម៉ែត្រ ក្រឡាចេញពីមីន