ទំនាសពាក្យសំដី ក្នុងវង់ផឹកស៊ី ម្នាក់ទាញដាវ ម្នាក់ទាញ កាំបិតប៉័ងតោ កាប់គ្នារងរបួសធ្ងន់ម្នាក់

កណ្តាល ៖ ឆាកឈុតប្រយទ្ធគ្នា រវាងអ្នកស្រវឹងពីរនាក់ ដោយម្នាក់ប្រើដាវ និងម្នាក់ទៀតប្រើកាំបិត ប៉័ងតោ កាប់គ្នា ទីបំផុតម្នាក់រងរបួសដេកពេទ្យ និងម្នាក់ទៀតត្រូវបាននគរបាល ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ បន្ទាប់ពីផឹកស៊ីជុំគ្នាហើយឌឺដាក់គ្នា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងប្រហែល២២និង៤៥នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះខន ខេន ភេទប្រុស អាយុ៤២ឆ្នាំមានមុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកជន សង្ស័យ ឈ្មោះផុស សុភក្រ័ហៅម៉ៅភេទប្រុស អាយុ២៦ឆ្នាំមាន មុខរបរ:កសិកររស់នៅភូមិឃុំជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យរួមទាំងមិត្តភក្តិម្នាក់ទៀតបានផឹកស្រាជាមួយគ្នាស្រវឹងរៀងខ្លួនៗនៅផ្ទះឈ្មោះ ពេញ ថន ដោយនិយាយឌឺដាក់គ្នា ក្រោយមកអ្នកទាំងបីរបានបែកគ្នាទៅផ្ទះរៀងខ្លួន បន្តិចក្រោយមកស្រាប់តែឃើញជនរងគ្រោះត្រឡប់មកវិញ ដោយកាន់ដាវមកជាមួយផងដែរ ពេលនោះ ថន បានចាប់យកដាវពីជនរងគ្រោះបណ្តាលឲ្យមុតដៃផងដែរ ប៉ុន្តែពេលនោះដែរស្រាប់ តែជនសង្ស័យ បានទាញ់កាំបិតប៉័ងតោមកកាប់គ្នាជាមួយជនរងគ្រោះបណ្តាលជនរងគ្រោះរងរបួសភ្លៅចំនួន២កាំបិតហូរឈាម ក្រោយមកជនសង្ស័យបាន បោះកំាបិតចោលរត់គេចបាត់ លុះដល់ថ្ងៃទី២៣ឪពុកម្តាយជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ហើយនគរបាលក៏ បានហៅជន សង្ស័យមកធ្វើការសាកសួរ ។

នគរបាលបានបន្តថា នៅចំពោះមុខជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះចំនួន២ កាំបិតមែន បន្ទាប់ពីជនសង្ស័យ បានសារភាពនោះលោក លឹម គន្ថាព្រះរាជអាជ្ញាសាលាដំបូង ខេត្តកណ្ដាលក៏បានបញ្ជាឲ្យឃាត់ខ្លួន កសាងសំណុំរឿងនាំយកទៅកាន់តុលាការ ដើម្បីធ្វើ ការសាកសួរបន្ត៕